ភ្នំពេញ ៖ នារសៀលថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- នៅពេលប្រទេសមានសង្គ្រាមការត្រៀមលក្ខណៈកងទ័ពនិងយុទ្ធោបករណ៍ជារឿងធម្មតា = ទាំងយើង ទាំងគូបដិបក្ខសុទ្ធតែត្រៀមដូចគ្នា។
២- កម្ពុជាត្រៀមខ្លួនដើម្បីការពារទឹកដី និងសន្តិភាព = ចំណែកសៀមត្រៀមដើម្បីឈ្លានពានកម្ពុជា?
៣- ជនបរទេសជាង១១ម៉ឺននាក់ពាក់ព័ន្ធឆបោកតាមអនឡាយចាកចេញពីកម្ពុជា១៣ខែកន្លងទៅ = នេះជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបរបស់សមត្ថកិច្ចកម្ពុជា?
៤- សេដ្ឋកិច្ចសៀមដល់ស្ថានភាពដ៏លំបាក = ប្រៀបដូចជាមនុស្សឈឺនៅអាស៊ី?
៥- លុះត្រាតែយើងខ្លាំងនិងម្ចាស់ការបាន = ទើបសៀមមិនហ៊ានឈ្លានពានយើង?
៦- សង្គ្រាម២លើកជាមួយសៀម = ធ្វើឲ្យខ្មែរភ្ញាក់ខ្លួនដែលត្រូវតែយកចិត្តទុកដាក់ពង្រឹងវិស័យការពារជាតិឲ្យបានខ្លាំងក្លាទើបអាចជៀសផុតពីការឈ្លានពានរប់សៀម?
៧- បើខ្មែរនៅតែខ្សោយខាងការពារជាតិ = ហានីភ័យនៅតែមានចំពោះវាសនាអនាគតទឹកដី។
៨- ប្រវត្តិសាស្ត្រនៅថ្មីៗណាស់ដែលនៅឆ្នាំ១៩៤៦សន្ធិសញ្ញាតូក្យូបានធ្វើឲ្យសៀមប្រគល់ខេត្តបាត់តំបង សៀមរាប ស៊ីសុផុន និងទន្លេរពៅមកឲ្យខ្មែរវិញ = ដូច្នេះសៀមនៅមានកំហឹងខ្លាំងណាស់ចំពោះការបូតខេត្តខ្មែរចេញពីមាត់សៀម។
៩- បើអនុទិនបានធ្វើនាយករដ្ឋមន្ត្រីតទៅទៀត = សង្គ្រាមនឹងកើតមានឡើងជាថ្មីជាមួយកម្ពុជា ។
១០- ហើយសង្គ្រាមលើកទី៣នេះ អនុទិនកាន់តែសាហាវថែមទៀត = ដោយសារវាថាមានការគាំទ្រពីប្រជាជនសៀមកាន់ខ្លាំងថែម?
ដោយ ៖ លោក សុខ ឥសាន










