ករណីហេតុការណ៍បាក់ដំបូលដ៏ធំនៃអគារអគ្គិសនីមួយកន្លែងរាបដល់ដី ទាំងកណ្តាលថ្ងៃត្រង់

ចែករំលែក៖

ប្រទេសថៃ÷នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ នៅឯប្រទេសថៃ មានករណីហេតុបាក់ដំបូលដ៏ធំមួយរាបដល់ដីរបស់អគារអគ្គិសនីក្រុងមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

តាមព័ត៌មានបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅម៉ោងប្រមាណ ១១ និង ៤៥ នាទីថ្ងៃត្រង់ នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល និង សាកល្បងជំនាញរបស់អាជ្ញាធរអគ្គិសនីជាតិបាងភ្លី ឃុំបាងភ្លី ស្រុកបាងសៅធុង ខេត្តសាមុតប្រកាន។ ដំបូលនេះជាដំបូលខ្នាតធំ មានដែកក្រាស់ៗ ដោយបានបាក់ធ្លាក់ចុះមកមិនដឹងមូលហេតុ។
យ៉ាងណាមិញ ចំនួនអ្នករងរបួសក្នុងហេតុការណ៍នេះ មិនទាន់មានរបាយការណ៍បញ្ជាក់នៅឡើយ ដោយនៅពេលនេះអាជ្ញាធរពាក់ព័ន្ធទាំងឡាយ បាននិងកំពុងតែចុះអន្តរាគមន៍ជួយសង្រ្គោះ និង ត្រួតពិនិត្យកន្លែងកើតហេតុ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print