ភ្នំពេញ៖ កម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ, លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងលោក អធិការរងនគរបាលខណ្ឌ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( ONLINE SCAMS ) និងផ្ទៀងផ្ទាត់ប្រព័ន្ធគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស បានចំនួន ០៩ទីតាំងមានដូចខាងក្រោម៖
១- សណ្ឋាគារ ភូមិញ ស្ថិតនៅផ្លូវលេខ១៣០ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២- សណ្ឋាគារ ញូស៊ីហ្សិន ស្ថិតនៅផ្លូវស៊ីសុវត្ថិ ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៣- សណ្ឋាគារ វ័នឌ័រហ៍ ស្ថិតនៅផ្លូវលេខ១១០ ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៤- សណ្ឋាគារ ហ្រ្គីន មេនហ្សិន ស្ថិតនៅផ្លូវលេខ១៧៨ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៥- សណ្ឋាគារ ខមហ្វ៊តស្តារ ស្ថិតនៅផ្លូវលេខ២០០ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៦- សណ្ឋាគារ DLSD ស្ថិតនៅផ្លូវលេខ២០០ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៧- អគារលេខ៨២ (សណ្ឋាគារសង់ ត្រាល) ស្ថិតនៅផ្លូវលេខ១៥៤ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៨- អគារលេខ៣៣ (អាផាតមិន អាស្យានី) ស្ថិតនៅផ្លូវលេខ១៥៤ ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៩- សណ្ឋាគារ អូរឬស្សី១ ស្ថិតនៅផ្លូវលេខ៦៣ កែងផ្លូវលេខ១៨៤ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ ក្រុមការងារបានណែនាំម្ចាស់ទីតាំងដូចខាងក្រោម៖
-ម្ចាស់ទីតាំងត្រូវបន្តសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឱ្យបានល្អ ហើយត្រូវរាយការណ៍អំពីជនបរទេស ដែលចូលមកបំរើការងារ ឬស្នាក់នៅ ក្នុងទីតាំងរបស់ខ្លួន ឱ្យបានច្បាស់លាស់
-សមត្ថកិច្ចយើងបានធ្វើការអបរំ ណែនាំដល់ម្ចាស់ទីតាំង និងជនបរទេសឱ្យគោរពច្បាប់អន្តោប្រវេសន៍ ដូចមានចែងក្នុងជំពូកទី៣ (មាត្រា១៨) នៃព្រះរាជាណាចក្រកម្ពុជា
-រាល់ការចេញ ចូល ស្នាក់នៅ បំរើការងាររបស់ជនបរទេសថ្មី ត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ច ជំនាញ មិនឱ្យលើស ២៤ ម៉ោង និងត្រូវចុះវត្តមានក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យជនបរទេស (FPCS) ជាដាច់ខាត ។
-ក្នុងករណីម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្ម ពុំបានរាយការណ៏ចូលក្នុងប្រព័ន្ធ (FPCS) នោះម្ចាស់ទីតាំង ត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ ស្តីពីអន្តោប្រវេសន៍ (មាត្រា១៨)(មាត្រា៣១) និងអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
– មិនអនុញ្ញាតឲ្យយកទីតាំងខាងលើធ្វើជាកន្លែងជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឬធ្វើជាកន្លែងបម្រើសេវាកម្មផ្លូវភេទ អំពើអានាចារ្យអាសអាភាស និងបើល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេសពាក់ព័ន្ធនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams
– ធានាមិនឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ទំនៀមទំលាប់ ប្រពៃណៃ សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គមរបស់ប្រជាពលរដ្ឋ
– សហការជាមួយសមត្ថកិច្ច ករណីមានហេតុការណ៍គួរឲ្យសង្ស័យ ដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ
– ត្រូវរាយការណ៍ចំពោះម្ចាស់ផ្ទះ ដែលបានទិញហើយជួលបន្តត្រូវប្រកាសព័ន្ធលើប្រាក់ឈ្នួលឲ្យបានត្រឹមត្រូវស្របតាមច្បាប់ព័ន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖តារា










