ស្ថានទូតចិនប្រចាំនៅ​ប្រទេសជាច្រើនរៀបចំពិធីបដិសណ្ឋារកិច្ច​ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

ចែករំលែក៖

អន្តរជាតិ : ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ​ ស្ថានទូតនិ​ងស្ថានកុងស៊ុលចិនប្រចាំ​នៅប្រទេសជាច្រើនបានរៀបចំពិធីបដិសណ្ឋារកិច្ច​ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
ស្ថានទូតចិនប្រចាំប្រទេសឡាវបានរៀបចំពិធីបដិសណ្ឋារកិច្ចយ៉ាង​ឱឡារិក​​នៅទីក្រុងវៀងចន្ទន៍ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និង​ខួប ៦៥ ឆ្នាំ​នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងឡាវ និង “ឆ្នាំមិត្តភាពចិន-ឡាវ”។

ស្ថានទូតចិនប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំពិធីបដិសណ្ឋារកិច្ច​ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដោយមានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​​ជាងមួយពាន់នាក់ ។ ភ្ញៀវកិត្តិយស​គ្រប់រូប​បាន​សម្តែងការ​ជូនពរប្រទេសចិន និងម៉ាឡេស៊ីឲ្យមានវិបុលភាព និងមិត្តភាពយូរអង្វែង។

ស្ថានទូតចិនប្រចាំប្រទេសអាល្លឺម៉ង់ និងស្ថានកុងស៊ុលចិនប្រចាំទីក្រុងមុយនិច បានរៀបចំពិធីបដិសណ្ឋារកិច្ច​ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដោយឡែក​ពីគ្នា​ សិល្បករចិន និងអាល្លឺម៉ង់បាន​រួមគ្នាសម្តែងសិល្បៈ​ដ៏អស្ចារ្យដែលបង្ហាញពីលក្ខណៈពិសេស​នៃ​វប្បធម៌របស់ប្រទេសទាំងពីរ។ កម្មវិធី “ធ្វើដំណើរនៅ​ប្រទេសចិនតាមរយៈខ្សែភាពយន្ត” និងវីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦របស់​CMG  ក៏ត្រូវបានចាក់​ផ្សាយ​នៅក្នុងព្រឹត្តិការណ៍នេះ​ផងដែរ ៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print