ខេត្តព្រះសីហនុ÷ប្រជាពលរដ្ឋភ្ញាក់ផ្អើលបន្ទាប់ពីបានរកឃើញ បុរសជនជាតិបរទេសម្នាក់ដេកស្លាប់លើកៅអីមុខហាងមួយកន្លែង ស្ថិតនៅតំបន់ស្តុប កែង LV ក្នុងសង្កាត់លេខ៤ ក្រុង និងខេត្តព្រះសីហនុ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៤:០០ ល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានបង្កឲ្យប្រជាពលរដ្ឋ និងអាជីវករនៅតំបន់ជុំវិញមានការភ្ញាក់ ផ្អើល និងចោទសួរពីមូលហេតុពិតប្រាកដនៃមរណភាពនេះ។
ក្រោយទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យកោសល្យវិច្ច័យ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានភាព និងប្រមូលភស្តុតាងពាក់ព័ន្ធ មុននឹងធ្វើការដឹកសាកសពទៅដំកល់បណ្តោះ អាសន្ននៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សម្រាប់នីតិវិធីបន្តតាមច្បាប់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការស្លាប់នៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយ ខណៈការ ស៊ើបអង្កេតកំពុងដំណើរការយ៉ាងម៉ត់ចត់ រួមទាំងការ ស្វែងរកអត្តសញ្ញាណ និងសាច់ញាតិរបស់ជនរងគ្រោះ ដើម្បីជូនដំណឹង និងទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕










