​កម្ពុជា-អាមេនី​ ជួបពិភាក្សាគ្នាគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម និងកសិ-ឧស្សាហកម្ម អប់រំ ឌីជីថូប- នីយកម្ម និងទេសចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦​ បានឱ្យដឹងថា​ លោក មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង លោក Mnatsakan Safaryan អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអាមេនី បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចពិគ្រោះ យោបល់នយោបាយលើកទី២ ប្រកបដោយភាពជោគជ័យ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអាមេនី។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាព រវាងប្រទេសទាំងពីរ និងបានកត់សម្គាល់បន្ថែមទៀតថា ឆ្នាំ២០២៧ គឺជាខួបអនុស្សាវរីយ៍លើកទី៣៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីមិត្តភាព ការគោរពគ្នា ទៅវិញទៅមក ការយោគយល់គ្នា និងតម្លៃរួម ក្នុងរយៈពេលជាង ៣ ទសវត្សរ៍នេះ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច ភាគី ទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៃទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ កិច្ចពិភាក្សានេះបានគ្របដណ្តប់លើកិច្ចសហការក្នុងវិស័យ សក្តានុពលជាច្រើន រួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម និងកសិ-ឧស្សាហកម្ម អប់រំ ឌីជីថូប- នីយកម្ម និងទេសចរណ៍។

ភាគីទាំងពីរបានឯកភាពស្វែងរកកាលានុវត្តភាពនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ រួមមាន អាស៊ាន សហភាពសេដ្ឋកិច្ចអីរ៉ាស៊ី (EAEU) និងអងក៏ទ្រកម្ពុជា៖ សហប្រជាជាតិជាដើម។ ក្នុងន័យនេះ កម្ពុជារង់ចាំស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋអាមេនី​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើកទី​២០​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​២០២៦។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម រួមទាំងបច្ចុប្បន្ន ភាពលើស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទាំងនៅក្នុងតំបន់ និងលើសកលលោក ក៏ដូចជាការប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់ អន្តរជាតិដែលផ្អែកលើច្បាប់។

...

កិច្ចពិគ្រោះយោបល់នយោបាយប្រកបដោយផ្លែផ្កានេះបានបញ្ចប់ទៅ ដោយសហប្រធានទាំងពីរ បានឯកភាពគ្នាកំណត់ពេលវេលាសមស្រប សម្រាប់កិច្ចពិគ្រោះយោបល់នយោបាយជុំបន្ទាប់ នៅសាធារណរដ្ឋ អាមេនី ក្នុងពេលឆាប់ៗខាងមុខ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print