បុរសម្នាក់បើករថយន្តលឿន ជ្រុលធ្លាក់ផ្លូវចូលប្រឡាយបាក់ក ស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយខ្លួនឯង ។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោងជិត១០យប់ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅ ចំណុចផ្លូវឆ្ពោះទៅកែវផុស ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្ត ម៉ាក អាលផាត ពណ៍ខ្មៅ ពាក់ស្លាកលេខ 2E 9688 បើកបរដោយឈ្មោះ វ៉ា លីហុង ភេទប្រុស (ស្លាប់នៅកន្លែងកើតហេតុ)អាយុ ២៩ ឆ្នាំ មានទីលំនៅសង្កាត់ លេខ៤ ខេត្តព្រះសីហនុ ដែលមានទិសដៅ ពីឃុំវាលរេញ ឆ្ពោះទៅ ឃុំកែវផុស ។

បើតាមការស្រាវជ្រាវនៅកន្លែងហេតុ រថយន្តនេះបើកបរក្នុងល្បឿនលឿន ស្ថានភាពផ្លូវកោង តំរូវឱ្យកោងស្តាំ ដោយសារលឿនពេក កាច់ចង្កូតមិនទាន់ ក៏ទៅត្រង់រហូតបណ្តាលឱ្យធ្លាក់ផ្លូវចូលប្រឡាយស្ងួតកំពស់ប្រហែល៣ម៉ែត្រ បណ្តាលអោយរថយន្តខូចខាតជាតំណំ និងអ្នកបើកបរ បាក់កស្លាប់តែម្តង ។

...

បច្ចុប្បន្នអធិការស្រុកព្រៃនប់កំពុងបន្តរនីតិវិធី និង បញ្ជូនសាកសពទៅកាន់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print