Man City និង Aston Villa ប្រដេញកាន់តែជិតទាន់ Arsenal ខណៈ Liverpool ដណ្តើមបានបីពិន្ទុពី Sunderland យ៉ាងលំបាក

ចែករំលែក៖

Manchester City បានកាត់បន្ថយការនាំមុខរបស់ Arsenal នៅលើកំពូលតារាង Premier League មកត្រឹមតែ 3 ពិន្ទុជាមួយនឹងជ័យជម្នះ 3-0 លើក្រុមភ្ញៀវ Fulham ខណៈដែល Aston Villa នៅតែស្ថិតក្នុងការប្រជែងដណ្តើមពានជាមួយនឹងជ័យជម្នះចុងម៉ោង 1-0 នៅលើទឹកដីក្រុម Brighton & Hove Albion កាលពីថ្ងៃពុធ។

កំណត់ត្រាមិនដែលចាញ់ក្នុងទឹកដីនៅរដូវកាលនេះរបស់ Sunderland ត្រូវបានបញ្ចប់ ខណៈដែល Liverpool ឈ្នះ 1-0 ដើម្បីបង្កើនក្តីសង្ឃឹមយកកំពូលទាំងបួនរបស់ពួកគេ។

Nottingham Forest បានខ្ជះខ្ជាយឱកាសដើម្បីផ្លាស់ទីចេញពីក្រុមបាតតារាងទាំងបី ដោយពួកគេបានស្មើ 0-0 ជាមួយនឹងក្រុមបាតតារាង Wolverhampton Wanderers។

Forest មានការព្យាយាមរកគ្រាប់បាល់រហូតដល់ 35 គ្រាប់ដ៏គួរឱ្យកត់សម្គាល់ទល់នឹង Wolves នៅកីឡាដ្ឋាន City Ground ប៉ុន្តែគ្មានសំណាងអាចស៊ុតបញ្ចូលទីឡើយ ខណៈដែលក្រុមរបស់លោក Sean Dyche បានខាតពីរពិន្ទុដ៏សំខាន់។

...

ចំណែកក្រុមបាតតារាង Burnley បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការយកឈ្នះ 3-2 នៅលើទឹកដីក្រុម Crystal Palace ដើម្បីបង្កើនក្តីសង្ឃឹមរស់រានមានជីវិតរបស់ពួកគេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print