Atletico វាយសំពងទៅលើក្រុមខ្លាំង Barcelona យ៉ាងចាស់ដៃចំនួន 4 គ្រាប់ មិនឱ្យតបតរួចនៅកម្មវិធី Copa del Rey

ចែករំលែក៖

ក្រុម Atletico Madrid បានបំបាក់ជើងខ្លាំង Barcelona ដាច់ដោយគ្រាប់បាល់ 4 គ្រាប់ក្នុងតង់ទី 1 ដើម្បីទទួលបានជ័យជម្នះ 4-0 កាលពីថ្ងៃព្រហស្បតិ៍ក្នុងជើងទី 1 នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធី Copa del Rey របស់ពួកគេដែលធ្វើឱ្យម្ចាស់ជើងឯកចាស់ត្រូវធ្វើកិច្ចការធ្ងន់ដែលស្ទើរតែមិនអាចទៅរួចក្នុងការប្រកួតជើងទីពីរ។

ក្រុមរបស់លោក Diego Simeone ត្រូវការពេលត្រឹមតែ 45 នាទីប៉ុណ្ណោះនៅផ្ទះរបស់ខ្លួនដើម្បីគ្រប់គ្រងការប្រកួតទាំងស្រុង និងមានសង្ឃឹមខ្ពស់ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៅខែមេសាក្នុងទីក្រុង Seville ។

Atletico បាននាំមុខនៅនាទីទី៦ ក្នុងទម្រង់លេងដ៏អស្ចារ្យ។ ខ្សែការពារ Eric Garcia របស់ Barcelona បានបញ្ជូនបាល់ថយក្រោយ ប៉ុន្តែអ្នកចាំទី Joan Garcia ភ្លាត់ស្នៀត បានអនុញ្ញាតឱ្យបាល់រអិលនៅក្រោមស្បែកជើងរបស់គាត់ ហើយបាល់រត់ចូលទី ទោះបីជាអ្នកចាំទីខំរត់ទៅយកបាល់ចេញតែមកយឺតពេលដែលវាបានឆ្លងកាត់ខ្សែបន្ទាត់ទៅហើយ។

ខ្សែប្រយុទ្ធបារាំងAntoine Griezmann, កីឡាករAdemola Lookman និងJulian Alvarezរកបានម្នាក់មួយគ្រាប់បន្ថែមទៀតមុនចប់តង់ទីមួយនាំឱ្យម្ចាស់ផ្ទះនាំមុចបួនគ្រាប់រហូតដល់ចប់ការប្រកួត។

លោកHansi Flick គ្រូបង្វឹកក្រុមBarcelonaថាការចាញ់ នៅCopa del Rey ដ៏អាម៉ាស់របស់ Barcelona ថាជា ‘មេរៀន’ សំខាន់សម្រាប់ក្រុម។លោក Hansi Flick បាននិយាយថា កីឡាកររបស់គាត់មិនបានធ្វើការជាក្រុមទេ។

...

ការប្រកួតជើងទី ពីរធ្វើឡើងនៅថ្ងែទីបី ខែមីនា នៅកីឡដ្ឋាន Camp Nou ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print