នគរបាលស្រុកបាទីឃាត់ខ្លួនក្រុមដាវសាមូរ៉ៃ៧នាក់ពាក់ព័ន្ធករណីគំរាមសម្លាប់

ចែករំលែក៖

ខេត្តតាកែវ÷ ដោយមានការចង្អុលបង្ហាញពីលោក ស្នងការខេត្តតាកែវ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាទី ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានស្រាវជ្រាវ និងចុះបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើងដាវសាំម៉ូរ៉ៃចំនួន៧នាក់ ក្នុងចំណោមបក្ខ ពួក៩នាក់ ពាក់ព័ន្ធករណីគំរាមសម្លាប់ភាគីម្ខាងទៀតដល់មុខផ្ទះ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះបានធ្វើសកម្មភាព និងប្រដាប់ដោយដាវសាំម៉ូរ៉ៃមួយដើមចូលដេញកាប់ និងគំរាមសម្លាប់មទៅលើក្រុមជនរងគ្រោះ០១ក្រុមមានគ្នាចំនួន០៥នាក់ ដែលកំពុងឈរជួបជុំប្រមូលផ្តុំជជែកគ្នាលេងនៅចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះឈ្មោះ ហ៊ូ ភាព ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីវេលាម៉ោង២១និង០៥នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ តែទោះបីយ៉ាងណា បើតាមរបាយការណ៍របស់នគរបាលស្រុកបាទី ករណីនេះមិនបណ្ដាលឲ្យ មានអ្នករងរបួសឡើយ។

...

តាមរបាយការណ៍ដដែល ក្រុមក្មេងទំនើងទាំងនេះ មានគ្នាសរុប៩នាក់ ហើយក្រោយពីកើតហេតុភ្លាមៗ កម្លាំងនគរបាលស្រុកបាទី ចុះទៅឃាត់ខ្លួនបានចំនួន៧នាក់ ចំណែកពីរនាក់ទៀតរត់គេចខ្លួនបាត់។ ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតដាវសាំម៉ូរ៉ៃផ្លែដែកពណ៌ស ដងរុំក្រណាត់ពណ៌ខ្មៅ ប្រវែង៧៥ សង់ទីម៉ែត្រ ចំនួន០១ដើម និងមធ្យោបាយធ្វើដំណើរម៉ូតូជិះធ្វើសកម្មភាពបាន០២គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំ រឿងបញ្ជូនទៅតុលាការដើម្បីចាត់ការនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print