ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់ជ្រាបថាៈ ទីតាំងអគាររបស់ក្រុមហ៊ុនឈ្មោះ សុភមិត្តរ៉េស៊ីដិន ឯ.ក ដែលមានទីតាំងស្ថិត នៅក្បាលដីលេខ១០២ ផ្លូវលំ ភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី មានផ្ទៃដីចំនួន ៥ហិកតា ឃ្លាំង០១ និងអគារចំនួន ១៣ខ្នង ស្មើនឹង ៣៤៨បន្ទប់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការ ជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សម្រេចបិទទីតាំងនេះកាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋានប្រចាំការ គ.ប.ឆ.ប មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្នទីតាំងខាងលើ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់ជូនក្រសួងមហាផ្ទៃ ទុកប្រើប្រាស់ ជាអគារសម្រាប់ឃុំខ្លួនបណ្តោះអាសន្នជនបរទេស ដើម្បីត្រៀមបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ។
អាស្រ័យហេតុនេះ សូមសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា
រដ្ឋបាលខេត្តពោធិ៍សាត់ ឆ្លើយតប ៦ចំណុច ចំពោះគណនី CCZ ចុះផ្សាយថា “យុវជនតំបន់ថ្មដា ដកបន្លាលួសការពារដីខ្មែរ បែរជាត្រូវមន្ត្រី ហៅអប់រំ”
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានគណនីហ្វេសប៊ុកផេកឈ្មោះ CCZ បានចុះផ្សាយលើគណនី ហ្វេសបុកផេករបស់ខ្លួនថា “ស្នេហាជាតិជាកំហុសឬ? យុវជនតំបន់ថ្មដាដកបន្លាលួសការពារដីខ្មែរតែបែរជាត្រូវម ន្ត្រីហៅអប់រំ…។
ពាក់ព័ន្ធការចុះផ្សាយខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដល់សាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖
១. ប៉ុន្មានថ្ងៃមុននេះ នៅទីតាំងផ្លូវបំបែកទៅខេត្តកោះកុងស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពិតជាមានភាគីថៃបានរាយបន្លាលួសប្រាកដមែន។
២. ដោយប្រកាន់ភ្ជាប់នូវគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនដោយ សន្តិវិធី សមត្ថកិច្ចរបស់ភាគីកម្ពុជាបានធ្វើការជួបពិភាក្សាជាមួយសមត្ថកិច្ចរបស់ភាគីថៃកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីរកដំណោះស្រាយ ហើយជាលទ្ធផលសមត្ថកិច្ចរបស់ភាគីថៃយល់ព្រម នឹងរុះរើបន្លាលួសនោះចេញវិញនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
៣. ស្របពេលដែលសមត្ថកិច្ចរបស់ភាគីថៃរៀបចំចាត់ចែងក្នុងការរុះរើស្របតាមស្មារតី នៃការពិភាក្សា ខាងលើ ក៏មានពួកយុវជនមកធ្វើការរុះរើដែលមានចរិតជាការសម្តែងយករូបភាពផ្សព្វផ្សាយមួយភ្លែត ក្នុងគោលដៅណាមួយតែប៉ុណ្ណោះ។
៤. ក្នុងស្មារតីប្រកាន់ភ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាជ្ញាធរមូលដ្ឋានកម្ពុជា យើងមានការព្រួយបារម្ភនូវសកម្មភាពដែលឆ្គាំឆ្គងរបស់យុវជនទាំងនោះ ដោយហេតុថាកិច្ចការងារនេះ នៅតែដំណើរការអនុវត្តជាក់ស្តែងតែប៉ុណ្ណោះ ព្រោះសមត្ថកិច្ចរបស់ភាគីកម្ពុជាយើងបានជួបធ្វើការងារ ជាមួយសមត្ថកិច្ចរបស់ភាគីថៃរួចរាល់ហើយ។
៥. ទោះជាយ៉ាងណាអាជ្ញាធរមូលដ្ឋាននៅតែមានការកោតសរសើរចំពោះសកម្មភាពស្នេហាជាតិ មាតុភូមិ របស់ប្រជាពលរដ្ឋកម្ពុជាយើង ប៉ុន្តែពុំត្រូវបញ្ចេញសកម្មភាពក្នុងកាយវិការណាមួយដែលតាំងខ្លួនជា តួឯក ហើយអាចក្លាយជាកម្លាំងចលករក្នុងការបង្កើនកម្ដៅនៃជម្លោះព្រំដែននោះទេ។
៦. រដ្ឋបាលខេត្តពោធិ៍សាត់ពិតជាមានការសោកស្តាយចំពោះសកម្មភាពរបស់ប្អូន បង្ហាញពីទឹកចិត្តស្នេហាជាតិហួសហេតុ និងខុសពេលវេលា។ ដែលចង់
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មាន៕
ដោយ ៖ សិលា










