ចិនបញ្ចប់បេសកកម្មទាញ និងប្រមូលរ៉ុក្កែតដំណាក់កាលទីមួយមកវិញនៅដែនសមុទ្រជាលើកដំបូង

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមការងារ វិស័យ អវកាស របស់ប្រទេស ចិន បាន ទាញ និង ប្រមូល រ៉ុក្កែត ដំណាក់កាលទីមួយ នៃ រ៉ុក្កែត Long March-10 មកវិញ នៅ ដែនសមុទ្រ ដោយ ជោគជ័យ នេះជា លើកទីមួយ ដែល ចិន អនុវត្ត បេសកកម្ម រុករក និង ប្រមូល រ៉ុក្កែត ដឹក ជញ្ជូន មកវិញ នៅ ដែន សមុទ្រ ដែល មានអត្ថន័យ សំខាន់ ចំពោះ ការអភិវឌ្ឍ បច្ចេកវិទ្យា ប្រើប្រាស់ រ៉ុក្កែត ដឹកជញ្ជូន ឡើងវិញ ។ សូមបញ្ជាក់ថា រ៉ុក្កែត Long March-10 ជា រ៉ុក្កែត ដឹកជញ្ជូន សម្រាប់ បេសកកម្ម រុករក ភពព្រះចន្ទ របស់ ប្រទេសចិន ។ តាម ផែនការ អវកាស របស់ ប្រទេស ចិន ការដឹកមនុស្ស ធ្វើការ រុករក លើ ភពព្រះចន្ទ នឹង អនុវត្តនៅ ឆ្នាំ ២០៣០៕

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print