អធិការក្រុងប៉ោយប៉ែតឃាត់ខ្លួនមនុស្ស ០៨នាក់ ស្រី ០២នាក់ បានបង្ហោះសកម្មភាពជក់បារីអេឡិចត្រូនិចនៅលើបណ្តាញសង្គមហេ្វសប៊ុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៦ បានឃាត់ខ្លួនមនុស្ស ០៨នាក់ ស្រី ០២នាក់ ពាក់ព័ន្ធករណី បានបង្ហោះសកម្មភាពជក់បារីអេឡិចត្រូនិចនៅលើបណ្តាញសង្គមហេ្វសប៊ុក។
ថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកឈ្មោះ ដំណឹងក្តៅៗថ្ងៃនេះ បានចុះផ្សាយដែលមានខ្លឹមសារថា « យោងតាមគណនេយ្យហ្វេសប៊ុក ឈ្មោះ Para Ti បានបង្ហោះនូវវីដេអូប្រមាណជា ៣០វិនាទី និងបានដាក់ខេបសិនថា “ជក់បារីពុល” ហើយនិងមានអ្នកខមិនមួយបានសួរថា “បងមានអាទឹកខ្លាំងៗអត់?ចង់បានមួយដើម” រួចឈ្មោះ Para Ti បានខមិនតបថា “មានបងឆាតមក” សូមសំណូមពរដល់បងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជួយមានវិធានការផង ដើម្បីកុំឲ្យជម្ងឺមហារីកមួយនេះវារីករាលដាលកាន់តែធំឡើងៗ ម្យ៉ាងវិញទៀតវាប៉ះពាល់ដល់សង្គមជាតិទៀតផង» ។
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣២នាទី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជា លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ចាត់កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅស្រាវជ្រាវ និងឃាត់ខ្លួនបានមនុស្សចំនួន ០៨នាក់ ស្រី ០២នាក់ គឺមាន០៤នាក់ នៅក្នុងខ្លីបវីដេអូ ដែលបានបង្ហោះសកម្មភាពជក់បារីអេឡិចត្រូនិចនៅលើបណ្តាញសង្គមហេ្វសប៊ុក នៅចំណុចទីតាំងហាងសាក់យីហោ Para Ti ស្ថិតក្នុងបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមគោរពថ្លែងអំណរគុណ ដល់សាធារណជូន អ្នកលេងបណ្តាញ សង្គម ពិសេសអ្នកសារព័ត៌មាន ដែលតែងតែសហការផ្តល់ព័ត៌មានល្អៗដល់អង្គភាពយើងខ្ញុំ ដើម្បីមានមូលដ្ឋានចុះស្រាវជ្រាវ និងឈានទៅដល់ការបង្ការ បង្ក្រាប ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ឱ្យកាន់តែមានប្រសិទ្ធិភាព ។
បច្ចុប្បន្នមនុស្សចំនួន ០៨នាក់ ស្រី ០២នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន ត្រូវបានចាត់ការតាមនីតិវិធី ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print