អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​នៅ​បឹង​សាឡា​ង​១ករណីទៀត​ហើយ !

ចែករំលែក៖

ភ្នំពេញ÷ផ្ទះ​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​មួយ​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ​៣២៤ ​នៅក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២០​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះ ។ នៅក្នុងហេតុការណ៍នេះ បណ្តាលឱ្យមន្រ្តីពន្លត់អគ្គិភ័យ ២នាក់បានបានថប់ដង្ហើមដួលសន្លប់ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ចេញពីផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ខាងលើ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគម​ន៍​ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​បាន​ឆ្អើរត្រី​រួច​ទុក​ចោល ស្រាប់តែ​ក្រោយមក ភ្លើង​បាន​ឆាបឆេះ​តែ​ម្ដង ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆាបឆេះ​ពិតប្រាកដ​ឡើយ ។ ទំហំ​នៃ​ការ​ខូចខាត ក៏​ពុំ​ទាន់​ដឹង​លម្អិត​ដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print