បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនភ្ជាប់ដោយដោយដីកាចាប់ចខ្លួនរបស់តុលាការទៀតផង

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២២:១០នាទី នៅចំណុចភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់​ដំបង ខេត្តបាត់ដំបង ស្របតាមអនុសា​សន៍ នាយ ឧត្ត​មសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង​ លោកវរសេនី​យ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការ​ងារប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿង​ញៀនបង្រ្កាប

ករ​ណី រក្សាទុកដោយខុសច្បាប់​សារធាតុញៀន១ក​រណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ស្រី១ នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សែម បូរ៉ា ហៅ គោ ភេទ​ប្រុស អាយុ៣១ឆ្នាំ មានទី លំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិង២-ឈ្មោះ លាង សុផាលីតា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំ នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

-វត្ថុតាងដកហូតបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE)ចំនួន០៣ថង់
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់)
-សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

គួរបញ្ជាក់ថាឈ្មោះ សែម បូរ៉ា ហៅ គោ មានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៨៩ ថ្ងៃទី២ ខែកុម្ភៈឆ្នាំ​២០​២៦ របស់ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្ត​បា​ត់ដំបង​ពីបទ ជួញដូរដោយខុស​ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ត បាត់ដំបង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២​០២៥ ។

...

ជនសង័្សយនិងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំ​រឿងបញ្ជូនទៅតុ​លាការអនុវត្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print