ខ្សែប្រយុទ្ធប្រេស៊ីល Igor Thiago បន្តកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្លឹប Brentford

ចែករំលែក៖

ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Igor Thiago បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ៥ ឆ្នាំលេងជាមួយក្លឹប Brentford នៅ អង់គ្លេស Premier League ដែលអាចធ្វើឲ្យគេបន្តស្នាក់នៅទីក្រុងឡុងដ៍រហូតដល់ឆ្នាំ ២០៣១។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះកំពុងឡើងជើងដ៏ល្អឥតខ្ចោះនៅអង់គ្លេស ដោយរកបាន ១៧ គ្រាប់ក្នុងចំណោម ២៦ ប្រកួតលីគ ហើយក៏ទទួលបានពានកីឡាករល្អប្រចាំខែមករា នៅថ្ងៃជាមួយគ្នានឹងការប្រកាសកិច្ចសន្យាថ្មី។
គ្រូបង្វឹក Keith Andrews បានថ្លែងថា ការផ្សាភ្ជាប់រវាងកីឡាករ មិត្តរួមក្រុម បុគ្គលិក និងអ្នកគាំទ្រ បង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់របស់ Thiago ចំពោះក្លិប ហើយគាត់ក៏មានការរីកចម្រើនយ៉ាងខ្លាំងក្នុងនាមជាកីឡាករ។
Thiago អតីតខ្សែប្រយុទ្ធរបស់ Ludogorets និង Club Brugge បានចូលរួម Brentford នៅខែកុម្ភៈ ឆ្នាំ ២០២៤ ប៉ុន្តែបញ្ហារបួសបានធ្វើឲ្យគាត់ពន្យារពេលបង្ហាញខ្លួនដំបូងរហូតដល់ខែវិច្ឆិកា ឆ្នាំនោះ។
រដូវកាលនេះក្លាយជាពេលវេលាលេចធ្លោសមត្ថភាពរបស់គាត់ ដោយមានតែ Erling Haaland ប៉ុណ្ណោះដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League។
ក្លឹប Brentford ដែលបានស្មើជាមួយ Arsenal កាលពីកណ្ដាលសប្ដាហ៍ នឹងត្រូវបន្តប្រកួតបន្ទាប់នៅរាត្រីថ្ងៃចន្ទ ក្នុងពាន FA Cup ទល់នឹងក្រុមក្រៅលីគ ( non-league) Macclesfield Town៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print