លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- កម្ពុជាដាក់ពង្រាយកងទ័ពនៅក្នុងទឹកដីរបស់ខ្មែរមិនចូលទឹកដីសៀមទេ កម្ពុជាការពារបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាចង់បានសន្តិភាពមិនចង់បានទឹកដីសៀមទេ?
២- គ្មានរឿងអីចំឡែកទេ ទាហ៊ានតែងតែតាមដាននិងសើបការណ៍ពីគ្នាទៅវិញទៅមក ទាំងពេលមិនច្បាំងគ្នានិងពេលច្បាំងគ្នា?
៣- អាទាស់មិនដឹងយ៉ាងម៉េចទេ ទោះមេដឹកនាំកម្ពុជាខិតខំដោះស្រាយគ្រប់បញ្ហារបស់ជាតិយ៉ាងណា ក៏នៅតែមិនពេញចិត្តវាដែរ?
៤- សេដ្ឋកិច្ចសៀមកំពុងក្បាលចុះដែលត្រូវបង្ខំឲ្យអនុទិនបើកច្រកព្រំដែនឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ ?
៥- ការពិតនៃអំពើឈ្លានពានរបស់សៀមមកលើទឹកដីកម្ពុជាត្រូវបានពិភពលោកដឹងអស់ហើយ = សៀមមិនអាចគេចរួចពីទង្វើខុសច្បាប់បានទេ?
៦- ការខិតខំដោះស្រាយបញ្ហាព្រំដែនកម្ពុជា-សៀមមានមែន តែបើសៀមគ្មានឆន្ទៈចង់ដោះស្រាយ បញ្ហានៅតែដោះស្រាយមិនចេញដដែល?
៧- ទោះមានសាធារណមតិជេរបញ្ចោរវាយ៉ាងណាក្តី ក៏អាសៀមវាមិនឈឺក្បាលដែរវាគិតតែយកមួយឈ្នះដៃវាយកម្ទេសនិងឈូសឆាយផ្តួលរំលបំផ្លាញទ្រព្យសម្បត្តិផ្ទះសម្បែងខ្មែរ។
៨- ចង់ទុបស្កាត់សៀមមិនឲ្យវាបំផ្លាញទ្រព្យសម្បត្តិប្រជាជនខ្មែរនៅក្នុងទឹកដីខ្មែរ = មានតែប្រើកម្លាំងប្រឆាំងនឹងកម្លាំងសៀមអប្រីយ៍នេះទេទើបមានប្រសិទ្ធភាព?
៩- បើមិនប្រើវិធីយកបន្លាជោះបន្លា មិនអាចរារាំងនិងទប់ស្កាត់សកម្មភាពបំផ្លាញរបស់សៀមមកលើខ្មែរបានទេ?
១០- ដើម្បីបង្ក្រាបសៀមបានលុះត្រាតែត្រូវឲ្យខ្លាំងជាងវា ចង់ខ្លាំងជាងសៀមលុះត្រាតែមានកម្លាំងទ័ពច្រើនប្រហាក់ប្រហែលវា មានគ្រឿងសព្វវុធទំនើបដូចវាទើបបាន?

...

ដោយ ៖ លោក សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print