អ្នកភូមិប្រទះ​ឃើញ​សាកសព​ជនជាតិ​ចិន​​ត្រូវ​គេ​សម្លាប់​ចងដៃ​ជើង​ច្រក​ក្នុង​វ៉ា​លិស​​មក​បោះ​ចូល​ទឹកស្ទឹង​

ចែករំលែក៖

ខេត្ត​ព្រៃវែង ៖ សាកសព​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​​ឃាតករ​ចាប់​ចងដៃ​ចងជើង ច្រក​ក្ក្នុង៉ាលិស រួច​ដឹក​យក​មក​បោះ​ចូល​ទឹកស្ទឹង ហើយ​ត្រូវ​បាន​អ្នកអ្នកប្រទះ​ឃើញ​រាយការណ៍​ប្រាប់​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​7 និង​20​នាទី​យប់ ថ្ងៃ​ទី​13 កុម្ភៈ ស្ថិត​នៅ​ចំណុច​ទឹកស្ទឹង​អន្លង់​វែង ​​ក្នុងភូមិ​កន្លែង​ជ្រៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ​ ខេត្តព្រៃវែង​។

សមត្ថកិច្ច​ស្រុក​កំចាយមារបាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា បាន​ប្រទះ​ឃើញ​វ៉ា​លិស​ធំ​១ ពណ៌​ខ្មៅមាន​សភាព​គួរ​ឲ្យ​សង្ស័យ មិនដឹង​អ្នក​ណាយ​កមក​បោះ ចោល​ក្នុង​ទឹកស្ទឹង​អន្លង់​វែង ទើប​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ស្រង់​យក​វ៉ា​លិសចេញពី​ក្នុង​ស្ទឹង​យក​មក​ពិនិត្យ​មើល ក៏​ប្រទះ​ឃើញ​មាន​សាកសព​បុរស​ម្នាក់​នៅ​ក្នុង​វ៉ា​លិស​​នោះ​ ។

ប្រភព​ដដែល​​បានឱ្យ​ដឹង​ថា សាកសព​ជន​រង​គ្រោះ​ គឺជា​បុរស​ជនជាតិ​ចិន មិន​ស្គាល់​អត្តសញ្ញាណ ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ស ខោ​ជើង​ខ្លី​ត្រឹម​ក្បាលជង្គង់ ត្រូវ​បាន​ឃាតករ​ចងដៃ​ចងជើង មាត់​រុំ​ស្កុត​​បិទ​​ជិត មាន​អាយុ​ប្រហែល​40​ឆ្នាំ​។

...

សមត្ថកិច្ច​បាន​បញ្ជាក់​ថា គេ​មិន​ទាន់​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​សម្លាប់​តាំងពី​ពេល​ណាទេ? ដោយសារ​រឿង​អ្វី? និង​ដឹក​យក​មក​ពី​កន្លែង​ណា​ទេ? ព្រោះ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ ពេល​នេះ​ សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​។ ដោយ ឡែក​ សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print