គណៈបញ្ជាការឯកភាពសង្កាត់គោកឃ្លាងចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះដើម្បីរក្សាសុវត្ថិភាពជូនពលរដ្ឋផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ÷ថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៥និង០០នាទី គណៈបញ្ជាការឯកភាពសង្កាត់គោកឃ្លាងនិងកម្លាំងប៉ុស្តិ៍គោកឃ្លាង ចុះត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះនិងផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន។

ក្នុងការចុះរដ្ឋបាលនេះដោយមានការណែនាំពីលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌសែនសុខ ត្រូវចុះត្រួតពិនិត្យនិងធ្វើរដ្ឋបាលជាប់ជាប្រចាំដើម្បីក្តាប់បានសភាពការណ៍សន្តិសុខក្នុងមូលដ្ឋានអំពើសកម្មភាពល្មើសច្បាប់ផ្សេងៗដែលអាចកើតមានហើយកម្លាំងសមត្ថកិច្ចយើងមានភាពងាយស្រួលក្នុងការទប់ស្កាត់និងបង្ក្រាបទាន់ពេល។

យោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពសង្កាត់គោកឃ្លាងបានអោយដឹងទៀតថា កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង បានចុះត្រួតពិនិត្យនិងធ្វើរដ្ឋបាលបានចំនួន ០១ខ្នងផ្ទះ ស្ថិតនៅភូមិរោងចក្រ មាន ២០បន្ទប់ជួល មនុស្សស្នាក់ ២០គ្រួសារ មនុស្សរុបចំនួន ៥០នាក់ ស្រី ២៣នាក់ អាយុ១៨ឆ្នាំឡើង ៤១នាក់ ស្រី ១៨នាក់  ដោយពុំមានបញ្ហាណាមួយគួឲ្យព្រួយបារម្ភនោះឡើយ។

ក្នុងនោះអាជ្ញាធរសង្កាត់និងកម្លាំងនគរបាលប៉ុស្តិ៍បានផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មងទំនើង និងបញ្ហាផ្សេងៗទៀត៕ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print