ខេត្តកណ្ដាល៖ ថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៦ ក្រុមការ ងារប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកលើកដែកឆ្លើយតបទៅកាន់ប្រជាពលរដ្ឋដែលបារាយការណ៍ចូលកាណាល់ Telegrame ស្នងការដ្ឋាននគរ បាលខេត្តកណ្តាល មានខ្លឹមសារថា:
“សូមគោរពរាយការណ៍ជូន ឯ.ឧត្តមប្រធាន ជាទីគោរពពីខ្ញុំមានសង្វៀនមាន់ជល់និង អាប៉ោង ដែលទើបតែបើកលេងក្នុងសប្តាហ៍នេះខែ02ឆ្នាំ2026ទីតាំងក្នុងភូមិព្រែក តាហ៊ីង ឃុំ ព្រែកដាច់ ខេត្តកណ្តាល (ជាប់ព្រំប្រទល់ ស្រុកកោះធំ ភូមិស្តី ធំ) សង្វៀនជល់មាន់ខាងលើនេះ កងកម្លាំងប៉ូលិស៌ស្រុកលើកដែកបានចុះបង្ក្រាបម្តង ជាពីរ ដងរួចទៅហើយកាលពីឆ្នាំមុន។
អាស្រ័យដូចបានរាយការណ ជូនដូចខាងលើ សូមឯ. ឧ ប្រធានមេត្តាជ្រាបនិងជួយ អោយមន្ត្រីក្រោមបង្គាប់ ចុះ បង្ក្រាបផងពីខ្ញុំបាទដោយក្តីអនុគ្រោះ សូមអរគុណ”។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែកបញ្ជាឱ្យផ្នែកជំនាញស្រុក ចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់និងកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកបានចុះស្រាវជ្រាវដល់ទីតាំងកើតហេតុនៅព្រៃ ចំណុចព្រៃស្វាព្រាម ក្រោមដើមជ្រែ ស្ថិតក្នុងភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល (ជាប់ ព្រំប្រទល់ ស្រុកកោះធំ ភូមិស្តីធំ) ។
ជាលទ្ធផល: នៅថ្ងៃទី១៧.០២.២០២៦ ដោយទទួល បញ្ជាពីលោកវរសេនីយ៍ ឯក អាំ ធូ អធិ ការ ស្រុកលើកដែក កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ បានសហកាជាមួយកម្លាំងជំ នាញនគរបាលយុត្តធម៌ស្រុក បានចុះ ទៅដល់ចំណុចកើតហេតុខាងលើ ពេលកម្លាំងបើកឡានចូលទៅ ពួកញៀនល្បែងទាំងនោះក្រឡេកឃើញកម្លាំងក៏បាននាំ គ្នារត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់តែម្តង ។
+មុខសញ្ញាលេងល្បែងប្រហែលជាង១០ នាក់ (រត់គេចខ្លួនអស់)
+វត្ថុតាងចាប់យករួមមាន:
-មាន់រស់ ០១ ក្បាល
-ដុំស្គុតរុំជើងមាន់ប្រើរួចចំនួន១១ ដុំ
-កន្ត្រកដាក់មាន់ចំនួន០២
-កៅស៊ូតង់ចំនួន០១
-ហាន់តោបាញ់អាប៉ោងចំនួន០១
-ស្បែកជើងផ្ទាត់ម្ខាង
-ធុងស្ពេត្រូ០១
-ម៉ូតូចាស់ ០២ គ្រឿង ក្នុងនោះមាន,:
១-ម៉ាកសង់កូរ៉េ ពណ៌ខ្មៅ០១ គ្រឿងគ្មានស្លាកលេខ និង០១ គ្រឿងទៀតពណ៌ក្រហម គ្មានស្លាកលេខ ។
បន្ទាប់មកកម្លាំងបានចាប់យកវត្ថុតាងទាំង នោះយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក និងស្រាវជ្រាវរកមុខសញ្ញលេងល្បែង ស៊ីសងទាំងនោះមកធ្វើកិច្ចសន្យាណែនាំអប់រំ ៕










