ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង ០០ នាទី បានល្បាត នៅចំណុចភូមិទួលបារ៉ាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់
១. ឈ្មោះ ម៉ៅ សុខមាន ភេទប្រុស អាយុ ២៦ ឆ្នាំ
២. ឈ្មោះ គក ណាក់ ភេទប្រុស អាយុ ៣៦ ឆ្នាំ
៣. ឈ្មោះ ម៉ៅ ពុទ្ធរ៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ
៤. ឈ្មោះ ឃឺន ប៊ុនថៃ ភេទប្រុស អាយុ ១៥ ឆ្នាំ ទាំងបួនអ្នករស់នៅភូមិទួលបារ៉ាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពងស្ពឺ
៥. ឈ្មោះ ថាត គឹមសាង ហៅ បឹម ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិគោរសណ្តែក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ក្រោយពេលត្រួតពិនិត្យនៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញ គ្រឿងញៀនចំនួន ០៥ កញ្ចាប់តូច, ទូរស័ព្ទដៃ ០១ គ្រឿង,ម៉ូតូ ០១ គ្រឿង,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិច្បាប់៕










