អាជ្ញាធរសង្កាត់ចោមចៅទី៣ដាក់គ្រឿងចក្រកាយស្តារប្រឡាយរំដោះទឹកចេញពីមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ ដេីម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា​ រដ្ឋបាលសង្កាត់ចោមចៅទី៣​ ដឹកនាំដោយលោកវ៉ា​ សាវឿន​ ចៅសង្កាត់​ និងលោក​ សុទ្ធ​ សុជាតិចៅសង្កាត់រងទី១​ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយ​រំដោះទឹកមួយខ្សែ​ នៅក្នុងភូមិព្រៃព្រៃត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ នេះ។

លោក​ វ៉ា​ សាវឿនចៅសង្កាត់ចោមចៅទី៣​ បានឱ្យដឹងថា​ ដោយឃេីញថា​ ប្រឡាយខាងលេីពោពេញទៅដោយកាកសំណល់​ ស្មៅដុះជិតចរន្តទឹកហូរ​ ងាយនិងការកកស្ទះ​ ទឹកមិនហូរដេីម្បីបញ្ចៀសការជន់លិចនារដូវវស្សាទេីបរដ្ឋបាលសង្កាត់​ បានដាក់គ្រឿងចក្រមកកាយស្តារប្រឡាយខាងលេីតែម្តង។

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់បានបញ្ជាក់ថា​ ការកាយស្តារប្រឡាយខាងលេីនេះគឺចាប់ពីខាងក្រោយវិទ្យាល័យ​ ហ៊ុនសែនជម្ពូវ័ន​ រហូតទៅដល់ផ្លូវជាតិលេខ៣​ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

...

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាវិចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print