រដ្ឋមន្រ្តីការបរទេសគុយបា បំពេញទស្សនកិច្ចទីក្រុងមូស្គូ ជួបជាមួយ លោក ពូទីន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ បានផ្សាយថា ធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez កាលពីថ្ងៃពុធសប្តាហ៍នេះនៅឯវិមានក្រឹមឡាំង ជាទីដែលលោកបាននិយាយថា ការរឹតបន្តឹងថ្មីរបស់សហរដ្ឋចំពោះគុយបា គឺមិនអាចទទួលយកបាន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS លោក ពូទីន បានប្រាប់រដ្ឋមន្រ្តីការបរទេសគុយបា លោក Rodriguez យ៉ាងដូច្នេះថា «ឥឡូវនេះ គឺជារយៈពេលពិសេសមួយនៃការដាក់ទណ្ឌកម្មថ្មី។ ថាអ្នកដឹងទេថាយើងមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះ? យើងមិនទទួលយកឡេីយ»។ លោក ពូទីន បាននិយាយទៀតថា ទំនាក់ទំនងរវាងរុស្ស៉ី និងគុយបា កំពុងអភិវឌ្ឍនៅលើផ្លូវវិជ្ជមាន។
នៅក្នុងជំនួបដាច់ដោយឡែកមួយកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានប្រាប់សមភាគីគុយបាថា ទីក្រុងមូស្គូកំពុងជំរុញសហរដ្ឋអាមេរិក កុំឱ្យបិទខ្ទប់កងទ័ពជើងទឹកទាំងស្រុងលេីគុយបា ហើយតស៊ូមតិរកការចរចាជំនួសវិញ។ ប៉ុន្តែ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង ត្រូវបានដកស្រង់សម្តីដោយ TASS កាលពីថ្ងៃពុធថា ទីក្រុងមូស្គូមិនបានពិភាក្សាអំពីបញ្ហាគុយបា ជាមួយទីក្រុងវ៉ាស៉ីនតោននោះទេ៕

...

រូបថត​: Haiphong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print