អ្នកវិទ្យាសាស្ត្រចិនបានផលិតនូវថ្មបែបថ្មីដែលមានសុវត្ថិភាព និងអាចធននឹងភាពត្រជាក់និងភាពក្តៅ

ចែករំលែក៖

អន្តរជាតិ ៖ ថ្មីៗនេះ ក្រុមការងាររបស់លោកបណ្ឌិត Xu Yunhua សាស្ត្រាចារ្យរបស់សកលវិទ្យាល័យ Tianjin ប្រទេសចិនបានរួមសហការជាមួយក្រុមការងាររបស់លោកបណ្ឌិត Huang Fei សាស្រ្តាចារ្យរបស់សាកលវិទ្យាល័យបច្ចេកវិទ្យាភាគខាងត្បូងនៃប្រទេសចិន ដោយបានផលិតដោយជោគជ័យនូវសម្ភារៈកាតូតសរីរាង្គប្រភេទថ្មីមួយ ដែលបានពុះពារឧបសគ្គនៃថ្មលីចូមសរីរាង្គប្រពៃណី ដូចជា “ថាមពលទាប” និង “ភាពលំបាកក្នុងការអនុវត្តជាក់ស្តែង” ជាដើម។ នាថ្ងៃទី១៩ ខែកុម្ភៈ តាមម៉ោងក្នុងប៉េកាំង លទ្ធផលសិក្សាស្រាវជ្រាវពាក់ព័ន្ធមួយចំនួនត្រូវបានចេញផ្សាយលើទស្សនាវដ្តីសិក្សាអន្តរជាតិ«Nature»តាមប្រព័ន្ធអនឡាញ។

លោកបណ្ឌិត Xu Yunhua បានលើកឡើងថា លទ្ធផលសិក្សាស្រាវជ្រាវពាក់ព័ន្ធ បានកសាងមូលដ្ឋានគ្រឹះនៃសម្ភារៈគន្លឹះសម្រាប់ការអភិវឌ្ឍ “ថ្មបៃតង” នាពេលអនាគត ហើយលក្ខណៈទន់ភ្លន់នៃថ្មប្រភេទថ្មីនេះ ក៏នឹងផ្តល់ជាដំណោះស្រាយស្តុកទុកថាមពលថ្មីស្រឡាង សម្រាប់គ្រឿងអេឡិចត្រូនិច ដែលអាចបត់បែនបាន ឧបករណ៍ដែលអាចពាក់បាន និងវិស័យផ្សេងៗទៀតនាពេលអនាគត ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print