ភ្នំពេញ៖ បុរសម្នាក់បេីកបរម៉ូតូសណ្តោងរ៉ឺម៉កក្នុងល្បឿនលឿនរេចង្កូតទៅបុកលូដែលគេបញ្ឈរនៅចិញ្ចេីមផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៣និង៥២នាទីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះ មានឈ្មោះ សូយ គឹមសាន ភេទប្រុស អាយុ២០ឆ្នាំ រងរបួស ចុកក្នុងពោះ និងឈឺភ្លៅស្ដាំ មានអាសយដ្ឋាននៅ ភូមិបន្លិចស្វាយ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសខាងលេីបេីកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកដែក លឿនខណៈមកដល់ចំណុចកេីតហេតុដោយមានឧបសគ្គនៅខាងមុខក៏ទាញចង្កូតមកខាងស្តាំដៃជ្រុលបុកលូ
នៅចិញ្ចេីមផ្លូវដែលគេដាក់បិទបាំងមិនឱ្យមានឡានធំចូលក្នុងដីឡូត៍ បណ្តាលឱ្យរងរបួស។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុសុមៈ៕ដោយ៖សុខាសែនជ័យ










