រដ្ឋបាលរាជធានីភ្នំពេញ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារច្រើននាក់ សម្រាប់ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពី ការផ្តល់ពាក្យ និងទទួលពាក្យប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគារ រាជធានីភ្នំពេញ មណ្ឌលអប់រំកែប្រែទី១ និងមណ្ឌលអប់រំកែប្រែទី២ យោងតាម សេចក្តីជូនដំណឹងលេខ ៥១៤ សជណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្រឡង ប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញ -សេចក្តីជូនដំណឹងលេខ ៥១៥ សជណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្រឡង ប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើ ការងារនៅមណ្ឌលអប់រំកែប្រែទី១ -សេចក្តីជូនដំណឹងលេខ ៥១៦ សជណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្រឡង ប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី២។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារ ណជន សិស្ស និស្សិត ជ្រាបថា ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនសម្រាប់ប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានី ភ្នំពេញ មណ្ឌលអប់រំកែប្រែទី១ និងមណ្ឌលអប់រំកែប្រែទី២ នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖ ផ្តល់ពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ទទួលពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី៩ ខែមីនា ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី ជាកាលបរិច្ឆេទចុង ក្រោយ ទីកន្លែងផ្តល់ពាក្យ និងទទួលពាក្យ ស្ថិតនៅសាលប្រជុំធំជាន់ទី២ អគារ “ខ”សាលារាជធានីភ្នំពេញ

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខ ទូរសព្ទ៖ QRCode លោកស្រី ឈុន បូរ៉ាវី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស /០១២ ៣២៥ ៣០៤ / លោក ព្រំ បញ្ញា/ លោក គឹម ច័ន្ទអឿន នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ០៨៦ ២១១ ១១២ /០១២ ៤៤២ ៦៤២ ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក  ៕ ដោយ  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print