ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រៀបចំសិក្ខាសាលាស្តីពីឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានរៀបចំ “សិក្ខាសាលាស្តីពីការវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន” ដោយមានក្រុមហ៊ុនជប៉ុនប្រមាណ ១៧០ក្រុមហ៊ុន ចូលរួមតាមអនឡាញផង និងទីតាំងផ្ទាល់ផង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

នេះបើយោងតាមប្រភពរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

...

នៅក្នុងសិក្ខាសាលានោះ លោកឯកអគ្គរាជទូត អ៊ូអ៊ិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការរំពឹងទុកថា សិក្ខាសាលានេះនឹងក្លាយជាឱកាសមួយសម្រាប់ក្រុមហ៊ុនជប៉ុនដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជារួចហើយ ដើម្បីពិចារណាលើការវិនិយោគថ្មី ឬពង្រីកការវិនិយោគដែលមានស្រាប់របស់ពួកគេ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print