នគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធដែលពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ÷ មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានឱ្យដឹងនៅថ្ងៃទី២១ខែកុម្ភៈនេះថា សមត្ថកិច្ចបានឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ពាក់ព័ន្ធនឹងការជួញដូរនិងប្រើប្រាស់គ្រឿង ញៀនរួចកសាងសំណុំឯកសារបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។

មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងនៅថ្ងៃទី ២១ ខែកុម្ភៈនេះថា កាលពីថ្ងៃទី២០​ ខែ​កុម្ភៈ​ ឆ្នាំ២០២៦ វេលាម៉ោង១១និង៤០នាទី លោកវរសេនីយ៍ឯកឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​កំពង់​រាបចុះបង្ក្រាបករណី​ជួញដូរ​​​និង​ប្រើ​ប្រាស់​ ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ (មួយ​ករណី​ មួយ​ទីតាំង​) នៅផ្ទះ​ឈ្មោះ​ ប៉េង​ ចំរេីន ស្ថិត​ក្នុង​ភូមិ​ជំនីកខាងត្បូង​ ​ ឃុំ​កំពង់​រាប​ ​ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវ​ ឃាត់​ខ្លួន​បាន​មុខសញ្ញា​ចំនួន​០២នាក់​ ប្ដី​ប្រពន្ធ​ ៖

ឈ្មោះ​ ប៉េង​ ចំរើន​ ភេទ​ប្រុស​ អាយុ៤០ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​​(ប្ដី​)​ រស់នៅ​ភូមិជំនីកខាងត្បូង ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្ត​តាកែវ​​ (ជួញដូរ​​​ និងប្រើប្រាស់និងឈ្មោះ​ ទួក​ ស្រី​សុធា​ ភេទ​​ស្រី​ អាយុ​២៥ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​(ប្រពន្ធ​)​ រស់​នៅ​ភូមិ​ជំនីកខាងត្បូង​ ឃុំ​កំពង់រាប​ ស្រុក​ព្រៃកប្បស ខេត្ត​តាកែវ​(ជួញដូរ​ និងប្រើ​ប្រាស់​) ដកហូតវត្ថុតាងរួមមានៈ​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៧កញ្ចប់​ ទូរសព្ទចំនួន​០១គ្រឿង​​ សម្ភារៈ​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀនមួយ​ និងកាំភ្លើង​ឆ្នៃបាញ់គ្រាប់ដែកមួយដេីម។

...

បន្ទាប់មកកម្លាំងបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print