ខេត្តកណ្តាល – លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ទៅកាន់អាជ្ញាធរមូលដ្ឋាន ប្រជាការពារ ប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស ដើម្បីឱ្យពួកគាត់បានយល់ដឹង ហើយនៅពេលដែលមូលដ្ឋានរបស់គាត់កើតមានឡើងនូវអគ្គីភ័យ ពួកគាត់អាចធ្វើអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលា កាត់បន្ថយការរីករាលដាលនៃអគ្គីភ័យកាន់តែធំបន្ថែមទៀត។
ប្រសាសន៍របស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារច្រមុះជ្រូក ក្រុងតាខ្មៅ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។
...










