ប្រធានាធិបតី Trump បានប្រកាសថាលោកនឹងបញ្ជូនកប៉ាល់មន្ទីរពេទ្យទៅកាន់ Greenland ដើម្បីជួយកោះនេះ ទោះបីជាមូលហេតុ និងទំហំនៃបេសកកម្មនៅតែមិនច្បាស់លាស់ក៏ដោយ។
លោកប្រធានាធិបតី Donald Trump បានមានប្រសាសន៍នៅក្នុងសារមួយនៅលើបណ្តាញសង្គមនៅថ្ងៃទី 21 ខែកុម្ភៈថា “យើងនឹងបញ្ជូនកប៉ាល់មន្ទីរពេទ្យទំនើបមួយទៅកាន់ Greenland ដើម្បីថែទាំមនុស្សជាច្រើនដែលឈឺ ហើយមិនបានទទួលការព្យាបាលនៅទីនោះ។ វាកំពុងធ្វើដំណើរមកដល់ហើយ!!!” ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីគោលដៅជាក់លាក់ ឬចំនួនមនុស្សដែលត្រូវជួយនោះទេ។
រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក ត្រូលស៍ លុន ផលសិន (Troels Lund Poulsen) បានប្រកាសនៅថ្ងៃអាទិត្យនេះថា កោះហ្គ្រីនឡែនមិនត្រូវការជំនួយវេជ្ជសាស្ត្រពីប្រទេសដទៃទេ ដោយច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាលោកកំពុងបញ្ជូននាវាពេទ្យទៅកាន់ដែនដីនេះ។
លោក ផលសិន បានប្រាប់ទូរទស្សន៍ដាណឺម៉ាកថា «ប្រជាជនហ្គ្រីនឡែនទទួលបានការថែទាំសុខភាពដែលពួកគេត្រូវការ ទាំងនៅហ្គ្រីនឡែន ឬនៅដាណឺម៉ាក…ដូច្នេះមិនចាំបាច់មានគំនិតផ្តួចផ្តើមសុខភាពពិសេសណាមួយទេ»។
គួរបញ្ជាក់ថា អ្វីដែលគួរឱ្យហួសចិត្ត កាលពីថ្ងៃសៅរ៍ ទីបញ្ជាការអាក់ទិករបស់ដាណឺម៉ាកទើបតែបានជួយសង្គ្រោះសមាជិកនាវាមុជទឹកអាមេរិកម្នាក់នៅក្បែរឆ្នេរ Nuuk បន្ទាប់ពីទាហាននោះបានស្នើសុំជំនួយវេជ្ជសាស្ត្រជាបន្ទាន់៕











