ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងនៅថ្ងៃទី 23 ខែកុម្ភៈនេះថា អំពើហិង្សានិងធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ មួយករណីកើតឡើងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៦ វេលាម៉ោង០២និង៤០នាទី ទីកន្លែងកើតហេតុ នៅបណ្ដោយ ផ្លូវជាតិលេខ ៥១ ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
ជនសង្ស័យមានចំនួន០២ក្រុម÷ក្រុមទី១មានគ្នា២នាក់, ១-ឈ្មោះ ផូ ឌីនណៃ ហៅឌី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នស្នាក់ នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន ជាអ្នកកាន់ម៉ូតូ មានសារធាតុញៀន(+))និង២-ឈ្មោះ ចាំង តន ហៅឆ្អឹង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទី លំនៅបច្ចុប្បន្នភូមិព្រៃសំរោង ស្រុកអង្គស្នួល(ឃាត់ខ្លួន ជាអ្នកកាប់ម៉ូតូ គ្មានសារធាតុញៀន(-))។
ក្រុមទី០២ មានគ្នា ០៥នាក់(គេចខ្លួន )សមត្ថកិច្ចកុំពុងស្រាវជ្រាវរកមុខសញ្ញាមកអនុវត្តតាមនិតិវិធីច្បាប់។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ១-ឈ្មោះ ផូ ឌីនណៃ ហៅឌី បានខូចខាតម៉ូតូ១គ្រឿងម៉ាក C-125 ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-3239 និងរបួសជាំក្រហមលើខ្នង និងរបួសដាច់រលាត់ស្បែកត្រចង្កេះខាងក្រោយ។ ២-ឈ្មោះ ចាំង តន មានរបួសមាត់(បាក់ធ្មេញ) និងក្បាលជង្គង់ឆ្វេង ។
ក្រុមទី២ ៖ ខូចខាតម៉ូតូ២គ្រឿង,១.ម៉ាក Honda dream ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1R-8558 ស្នាមកាប់បណ្ដាលឲ្យបែកបាក់ខោអាវ កុងទ័រ ន៨ងចង្គៀងមុខ និង២.ម៉ាក Honda dream ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០២៤ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1AA-2310 ខូចប៊ូស៊ី និងបែកក្បាំង ។
នៅមុនពេលកើតហេតុភាគីក្រុមទី១ បានទៅអង្គុយ លេងនៅម៉ាតការាស់សាំងPTT ផ្លូវជាតិលេខ៤១នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ រហូតដល់ម៉ោងកើតហេតុភាគីក្រុមទី១បានជិះម៉ូតូចេញពីម៉ាតPTT ឆ្ពោះទៅបន្ទប់ជួលខ្លួនវិញ។ នៅពេលជិះម៉ូតូដល់ចំណុចកើតហេតុ ផ្លូវបត់ចូលបន្ទប់ជួល ស្រាប់តែមានក្រុមភាគីទី២បានឈប់ម៉ូតូស្ទាក់ផ្លូវពីមុខដោយមានកាន់ដាវ,កាំបិតផ្គាក់ និងដំបងទីប ទើបភាគីក្រុមទី១បានជិះម៉ូតូគេចមិនផុតក៏បុកម៉ូតូភាគីទី២បណ្ដាលឲ្យខូចខាតរៀងៗខ្លួន ហើយភាគីក្រុមទី២ បានព្រួតគ្នាដេញកាប់ទៅភាគីទី១ ពេលនោះភាគីក្រុមទី២បានជ្រុះដាវមួយដើម ទើបភាគីក្រុមទី១រើសដាវបានក៏ដេញកាប់ទៅលើភាគីក្រុមទី២វិញ ហើយក៏រត់ចោលម៉ូតូ ទើបភាគីក្រុមទី១បានយកដាវកាប់ទៅលើម៉ូតូរបស់ភាគីក្រុមទី២បណ្ដាលឲ្យខូចខាត។
ក្រោយមកទើបកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ដំណាក់អំពិលទទួលបានព័ត៌មាន បានសហការជាមួយកម្លាំងផ្នែកជំនាញស្រុក កម្លាំងប៉ស្ដិ៍សំរោងលើ កម្លាំងប៉ុស្ដិ៍ពើក និងកម្លាំងប៉ស្ដិ៍ព្រៃពួច ចុះទៅដល់កន្លែងកើតហេតុ ទើបឃាត់ខ្លួនជនសង្ស័យក្រុមទី១បាន រួមជាមួយវត្ថុតាងដូចខាងលើ នាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួនាំតាមនីតិវិធី។
នៅចំពោះសមត្ថកិច្ចជនសង្ស័យឈ្មោះ ផូ ឌីនណៃ និងឈ្មោះ ចាំង តន បានឆ្លើយសារភាពថា ក្រុមបក្ខពួកភាគីទី២បានស្ទាក់នឹងដេញកាប់មកលើពួកខ្លួនមុន។ ក្រោយ មកពួកខ្លួនរើសបានដាវរបស់ភាគីទី២ដែលជ្រុះ ទើបដេញកាប់ទៅលើភាគីទី២វិញ និងកាប់ម៉ូតូបណ្ដាលឲ្យខូចខាតដែរ។ ចំពោះឈ្មោះ ផូ ឌីនណៃ បានប្រើប្រាស់សារធាតុប្រហែលមួយឆ្នាំមកហើយ ។
ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី ៕










