ថៃ​ ជាប់ឈ្មោះក្នុងចំណោមប្រទេសដែលមានបណ្ដឹងអាស្រូវ «តាក់ស៊ីបោកប្រាស់» ច្រើនជាងគេលើពិភពលោក

ចែករំលែក៖

ប្រទេស​ថៃ៖ យោងតាមការស្រាវជ្រាវថ្មីមួយពីក្រុមហ៊ុនធានារ៉ាប់រង AllClear របស់ចក្រភពអង់គ្លេស បានឱ្យដឹងថា អំពើបោកប្រាស់តាមរយៈសេវាកម្មតាក់ស៊ីអាចកើតឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាពិសេសចំពោះភ្ញៀវទេសចរដែលមិនស៊ាំនឹងតម្លៃឈ្នួលក្នុងស្រុក។

បើតាមការចេញផ្សាយរបស់កាសែតថៃ​ Khaosod ថ្ងៃ២៣ កុម្ភៈ​ ឆ្នាំ​២០២៦នេះ​ បាននិយាយថា​ តាមមតិក្នុងបណ្តាញសង្គម Reddit ចំនួនជាង ៣០,០០០នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក បានបង្ហាញថា ប្រទេសតួកគីជាប់ចំណាត់ថ្នាក់លេខ១ ដែលមានការរិះគន់រឿងតាក់ស៊ីបោកប្រាស់ច្រើនបំផុត (៤,២២៤ មតិ) តាមពីក្រោយដោយប្រទេសឥណ្ឌា (២,៣០១ មតិ) និងប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ (២,១៦៩ មតិ)។

បន្ទាប់មក ប្រទេសវៀតណាមស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ខណៈដែលប្រទេសល្បីៗផ្សេងទៀតដូចជា អេហ្ស៊ីប អូស្ត្រាលី ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ក៏មានវត្តមានក្នុងបញ្ជីកំពូលទាំង១០ នេះដែរ។

...

ដើម្បីសុវត្ថិភាព ក្រុមហ៊ុន AllClear បានណែនាំដល់អ្នកធ្វើដំណើរបរទេសទាំងអស់ គួរពិនិត្យតម្លៃឈ្នួលតាក់ស៊ីក្នុងស្រុកឱ្យបានច្បាស់លាស់មុនពេលឡើងជិះ និងត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ ប្រសិនបើមានការសង្ស័យថាមានការបោកប្រាស់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print