ធនាគារជាតិនៃកម្ពុជា ប្រកាសការដាក់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ក្នុងការអភិបាលបណ្ដោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសការដាក់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ក្នុងការអភិបាលបណ្ដោះអាសន្ន។

ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ផ្អែកលើអនុលោមភាព ដែលកំណត់ក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន និងការត្រួតពិនិត្យប្រកបដោយភាពប្រុងប្រយ័ត្ន ឃើញថា ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ផេនដា ខមមើសីល ប៊ែង ម.ក បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលនឹងឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើសេវាធនាគារបានទៀត។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបានសម្រេចតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អីខោនចឹង ឯ.ក (Morisonkak MKA audit-accounting Co., Ltd)* ជាអភិបាលបណ្តោះអាសន្ន និងជាអ្នកជម្រះបញ្ជី ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក។ ក្នុងអំឡុងពេលនេះ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ទន្ទឹមនេះ ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក ទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែង លើរាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ។

ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ត្រូវរៀបចំ ឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាពស្របតាមច្បាប់ ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារ ផេនដា ខមមើសល ប៊ែង ម.ក គឺ ត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។

សូមបញ្ជាក់ថា ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក បានទទួលអាជ្ញាបណ្ណជាធនាគារ ពាណិជ្ជនាឆ្នាំ២០១៩ និងមានទំហំទ្រព្យសកម្មប្រមាណ ៧៧៦ លានដុល្លារអាមេរិក ឥណទាន ប្រមាណ ៥៣៦ លានដុល្លារអាមេរិក ប្រាក់បញ្ញើប្រមាណ ៥០២ លានដុល្លារអាមេរិក និងទំហំទីផ្សារ ស្មើនឹង ០,៧៧% នៃប្រព័ន្ធធនាគារ គិតត្រឹមដំណាច់ឆ្នាំ២០២៥។

...

ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត លើការអនុវត្តការជម្រះបញ្ជី ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print