នារីជនជាតិចិនម្នាក់បាន ធ្លាក់ ពីលើអគារ ក្លឹបកំសាន្តពេជ្រលើមេឃ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ខណៈពលរដ្ឋប្រទះឃើញនារីជនជាតិចិនម្នាក់បាន ធ្លាក់ ពីលើអគារ ក្លឹប កម្សាន្ដមួយកន្លែងយីហោ (ពេជ្រលើមេឃ) បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត យ៉ាងរន្ធត់ នៅមិនទាន់ដឹងមូលហេតុ ។

ហេតុការណ៍ខាងលើនេះដែរបានកេីតឡើងកាលពីវេលាម៉ោង ៦:៣០នាទី យប់ ត្រូវ និង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយពួកគាត់កំពុងតែនាំគ្នាបំពេញកាងារស្រាប់តែឮស្នូសំឡេងធ្លាក់ពីលើអាគារ ក្លឹប កំសាន្ត ( យីហោពេជ្រលើមេឃ) លាន់ឮយ៉ាងខ្លាំងភ្លាមនោះដែរពួកគាត់ក៏នាំគ្នារត់ទៅអើតមើស្រាប់តែប្រទះឃើញនារីជនជាតិចិនម្នាក់ បានស្លាប់ទាំងផ្កាប់មុខយ៉ាងអាណោចអាធ័មភ្លាមនោះដែរពួកគាត់នាំគ្នារាយការណ៍ទៅសមត្ថកុច្ចអោយចុះមកពិនិត្យទៅលើសពភ្លាមៗផងដែរ ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏យកខ្សែហ៊ុំព័ទ្ធទីតាំងនៃកើតហេតុ រួចទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យទៅលើសព។

...

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ មូលដ្ឋាន សហការជាមួយមន្ត្រីការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីពិនិត្យ និងធ្វេីកោសល្យវិច្ច័យលេីសាកសព៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print