ឃាត់ខ្លួនក្រុមជនសង្ស័យ០៨នាក់ ក្រោយធ្វើសកម្មភាពវាយប្រហារគ្នានៅក្នុងកម្មវិធីមង្គលការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ​ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ យុត តុងហូ អធិការ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន បានធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២ក្រុម ក្រោយពួកគេធ្វើសកម្មភាពវាយប្រហារគ្នានៅក្នុងកម្មវិធីមង្គលការមួយ។

កិច្ចប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះធ្វើឡើងក្រោយពួកគេធ្វើសកម្មភាពបង្កការអុកឡុក ដោយយកកៅអីវាយនិងយកកែវចានគប់គ្នាទៅវិញ ទៅមកនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុច​កម្មវិធីមង្គលការមួយកន្លែង ស្ថិតនៅក្នុងក្រុមទី១៥ ភូមិ​បឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យក្រុមទី០១ មានគ្នាចំនួន០៤នាក់ /ទី០១. ឈ្មោះ ប៉ែន ឃាង ទី០២.ឈ្មោះ ថា សេងថាវ /ទី០៣. ឈ្មោះ ពឿត សឿន /ទី០៤.ឈ្មោះ ពឿត ពិសិទ្ធ និងក្រុមទី០២ មានគ្នាចំនួន០៤នាក់ ដែលទី/០១.ឈ្មោះ ជាតិ វី/ទី០២.ឈ្មោះ ឃឿន ខេមរ៉ាក់ ហៅចុប/ទី៣. ឈ្មោះ កយ វៃ និងទី០៤.ឈ្មោះ សុខុន ឃុន ទាំង ០៨នាក់រស់នៅស្រុកសង្កែ​ ខេត្តបាត់ដំបង។

...

ក្រោយពីឃាត់ខ្លួន ក្រុមជនសង្ស័យខាងលើត្រូវបានផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងកសាងសំណុំដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print