ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ រដ្ឋាភិបាលលោកTrumpកំពុងពិចារណាដាក់ពន្ធថ្មី

ចែករំលែក៖

ថ្មីៗនេះ តុលាការកំពូលសហរដ្ឋអាមេរិកបានប្រកាសសាលក្រមថា ពន្ធគយទ្រង់ទ្រាយធំដែលដាក់ដោយរដ្ឋាភិបាលលោក Trump យោងតាម«ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ»គឺខុសច្បាប់។ នៅថ្ងៃទី២៣ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានដកស្រង់ពាក្យសម្តីរបស់អ្នកដឹងប្រភពព័ត៌មានថា រដ្ឋាភិបាលលោកTrump គ្រោងនឹងដំឡើងពន្ធគយលើផលិតផលចំនួន៦ប្រភេទ ដោយយោងតាមបទប្បញ្ញត្តិច្បាប់ផ្សេងទៀតទាក់ទងនឹងសន្តិសុខជាតិ ។ ពន្ធគយទាំងនេះមានភាពខុសគ្នាពីពន្ធគយ១៥% ដែលរដ្ឋាភិបាលបានដាក់ចេញបន្ទាប់ពីការប្រកាសសាលក្រមរបស់តុលាការកំពូល។

ប្រព័ន្ធផ្សព្វផ្សាយដូចជាកាសែត«New York Times»ជាដើមបានដកស្រង់ពាក្យសម្តីរបស់អ្នកដឹងប្រភពព័ត៌មានថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកំពុងបើកការស៊ើបអង្កេតថ្មីចំពោះផលិតផលនៅក្នុងឧស្សាហកម្មដូចជា ថ្មលីចូមធំៗ ដែកវណ្ណះនិងគ្រឿងបន្លាស់ដែក បំពង់ប្លាស្ទិក សារធាតុគីមីឧស្សាហកម្ម និងឧបករណ៍បណ្តាញអគ្គិសនីនិងទូរគមនាគមន៍ជាដើម ដោយយោងតាមមាត្រាទី២៣២នៃ«ច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ១៩៦២»។ មាត្រានេះអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដកហូតពន្ធដោយផ្អែកលើអ្វីដែលហៅថា”ហានិភ័យសន្តិសុខជាតិ”៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print