តម្លៃ​ហាង​ឆេងមាស​បាន​ហក់​ឡើង​វិញ​ដល់ ​៦២៥៥ ដុល្លារ ​ក្នុង​មួយ​តម្លឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៦ កុម្ភៈនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ២៦ ខែ​កុម្ភៈ ​ឆ្នាំ ២០២៦នេះ​ តម្លៃ​ហាង​ឆេងមាស​បាន​ហក់​ឡើង​វិញ​រហូតដល់ ​៦២៥៥ ដុល្លារ ​ក្នុង​មួយ​តម្លឹង​ ​បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ក្រោម​ ៦ ០០០ដុល្លារ ​ក្នុង​មួយ​តម្លឹង​កាល​ពី​សប្ដាហ៍​មុន។

បើតាមប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​លោក ឡុង សំណាង ​បាន​លើក​ឡើងថា ​កំណើន​នៃ​ការ​ទិញ​លើ​តម្លៃហាងឆេងមាស​ពី​បណ្ដាវិនិយោគិន​ធំៗ​នៅ​លើពិភព​លោក​បាន​ធ្វើ​ឱ្យ​តម្លៃ​មាស​កើន​ឡើង​ ខណៈ​កំណើន​នៃ​ការ​ប្ដូរ​ប្រាក់​ដុល្លារ ​នៅ​ក្នុង​រូបិយ​បណ្ណអឺរ៉ូប ​ហើយ​និង​ប្រាក់​យ៉េន​បាន​ធ្លាក់​ចុះ​ខ្លាំងក៏ជាកត្តាធ្វើឱ្យមាសកើនឡើង។

...

និន្នាការ​តម្លៃហាងឆេងមាសអាចនឹងកើនឡើងដល់ ​៧០០០ ដុល្លារ ​ក្នុងមួយ​តម្លឹង​ត្រឹមពាក់​កណ្ដាល​ឆមាសទី១ ​​ឆ្នាំ ២០២៦​។ ​ប៉ុន្តែមុន​នឹងមានការកើន​ឡើង​ ហាងឆេង​មាស​អាចនឹង​មាន​ការ​ធ្លាក់​ចុះ​វិញ​នៅអំឡុងឆមាសទី១ ឆ្នាំ ២០២៦ នេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print