មុនដំណើរទស្សនកិច្ចរបស់លោក ត្រាំ ប្រមុខការទូតអាមេរិក អះអាងថាអាមេរិក និងចិន កំពុងស្ថិតលើចំណុចស្ថិរភាពជាយុទ្ធសាស្ត្រ

ចែករំលែក៖

សារព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ថាសហរដ្ឋអាមេរិក និងចិនបានឈានដល់ចំណុចស្ថិរភាព នៅក្នុងទំនាក់ទំនងប្រេះឆានឹងគ្នាជាយូរមកហើយរវាងប្រទេសទាំង២ នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង។

លោក Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសដែនកោះដ៏តូចមួយ Saint Kitts and Nevis ក្នុងតំបន់ Caribbean ដូច្នេះថា «ខ្ញុំគិតថាយើងបានឈានដល់ចំណុចមួយនៃស្ថិរភាពជាយុទ្ធសាស្ត្រនៅក្នុងទំនាក់ទំនង។ ខ្ញុំគិតថាប្រទេសទាំង២បានសន្និដ្ឋានថាសង្រ្គាមពាណិជ្ជកម្មពេញទំហឹងរវាងប្រទេសទាំង២ នឹងបង្កផលប៉ះពាល់ដល់ប្រទេសទាំងសងខាង និងដល់ពិភពលោកទាំងមូល»។
តែទោះជាបែបនេះក្ដី បើតាមលោកប្រមុខការទូតអាមេរិក សហរដ្ឋអាមេរិកនឹងបន្តរក្សាការកើនឡើងការព្រួយបារម្ភ ក្នុងនោះរួមមានទាំងការស្វែងរកការធ្វើពិពិធកម្មចេញពីការគ្រប់គ្រងរបស់ចិនលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ លោក Rubio ក៏បានប្ដេជ្ញាដែរថានឹងបន្តជំរុញឱ្យចិនចូលរួមក្នុងកិច្ចចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រីភាគីជាមួយសហរដ្ឋអាមេរិក និងរុស្ស៉ី។
តាមការគ្រោងទុក លោក ដូណាល់ ត្រាំនឹងត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅចុងខែមីនាខាងមុខ៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print