អគ្គិភ័យឆាបឆេះអគាររោងចក្រអេឡិចត្រូនិកទាំងស្រុងនៅជិតស្ទឹងស្លាគូ ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ គ្រោះអគ្គិភ័យដែលឆាបឆេះអគាររោងចក្រអេឡិចត្រូនិកនៅជិតស្ទឹងស្លាគូ ក្នុងភូមិចោមពុល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ នាវេលាម៉ោង០៥និង២០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ត្រូវបានកម្លាំងជំនាញគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ ខណៈអគាររោងចក្រមួយខ្នងត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់ទាំងស្រុងតែម្ដង ។
លោកវរសេនីយ៍ឯក ហ៊ុន ហែម នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ចាក់ឲ្យដឹងថា អគាររោងចក្រដែលត្រូវអណ្ដាតភ្លើងឆាបឆេះនេះ ជារោងចក្រអេឡិចត្រូនិកផលិតអំពូល មានទំហំ ៤០ម៉ែត្រគុណ ៨០ម៉ែត្រ ត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់មួយអគារ និងសម្ភារៈក្នុងអគារទាំងស្រុង។
បើតាមលោកនាយការិយាល័យ ករណីនេះកើតឡើងដោយសារឆ្លងចរន្ដអគ្គិសនី ហើយក៏មិនមានអ្នករងរបួសនោះដែរ ដោយពន្លត់ចប់នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដដែល៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print