បទវិភាគ៖ គាំពារសន្តិភាពនិងសច្ចធម៌ កាត់ផ្តាច់ “ឧស្សាហកម្ម”ដែលចង់ធ្វើឱ្យយោធានិយមជប៉ុនងើបឡើងវិញ

ចែករំលែក៖

អន្តរជាតិ : នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ ​ក្រសួង​ពាណិជ្ជកម្មចិន​បានប្រកាស​ថា  នឹងដាក់​បញ្ចូល​អង្គ​ភាព​របស់ជប៉ុនចំនួន២០ក្នុងបញ្ជីឈ្មោះស្តីពីការគ្រប់គ្រងការនាំចេញ ដាក់បញ្ចូលអង្គភាព​របស់​ជប៉ុន​ចំនួន២០ក្នុងបញ្ជីឈ្មោះផ្តោតសំខាន់ ។ នេះជា​វិធានការតបតវិញ​ចំគោលដៅ​តាម​ផ្លូវ​ច្បាប់​​របស់​ចិនមួយ​ទៀត បន្ទាប់​ពី​ប្រទេស​ចិន​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ស្តីពី​ការ​បង្កើន​ការ​គ្រប់គ្រង​ការនាំចេញ​ទំនិញដែល​អាចប្រើប្រាស់​ទាំងវិស័យ​ស៊ីវិលនិង​វិស័យ​យោធា​ទៅកាន់​ជប៉ុន​កាលពី​ជាង​មួយ​ខែមុន ដែល​មាន​គោលបំណង​ទប់​ស្កាត់​ការ​ធ្វើ​“យោ​ធូប​នីយកម្មម្តងទៀត​” និងការ​ប៉ុន​ប៉ង​មាន​អាវុធនុយក្លេអ៊ែររបស់​ជប៉ុន​ ក៏ដូច​ជា​គាំពារ​សន្តិ​ភាព​ក្នុង​តំបន់​ និង​ពិភពលោក។ អ្នក​វិភាគ​សម្គាល់ឃើញថា ទង្វើ​របស់​ចិន​​មាន​ភាពត្រឹមត្រូវ​សម​ហេតុផល ​និង​ស្របច្បាប់​ទាំងស្រុង ហើយ​ក៏ស្រប​នឹង​ការ​រំពឹង​ទុក​របស់​ពិភពលោក​ផង​ដែរ ដែលសម​ស្រប​នឹង​ផល​ប្រយោជន៍​របស់​ពិ​ភពលោក​ទាំង​មូល​និង​បង្ហាញឱ្យ​ឃើញនូវ​ទំនួ​ល​ខុសត្រូវរបស់​ប្រទេស​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​ ។

បើ​មើលពី​ទង្វើ​ជាក់ស្តែង​របស់​សហគ្រា​ស​ឧស្សាហកម្ម​យោធា​របស់​ជប៉ុន​អាច​ឃើញ​ថា​ ការដាក់ទណ្ឌកម្មទៅលើ​ជប៉ុន​ គឺជា​និន្នាការ​ដ៏​ចាំបាច់ ។ សហគ្រាស​ ដូច​ជា​ក្រុម​ហ៊ុន​Mitsu​bishi Heavy Industries,Ltd.និង​ក្រុម​ហ៊ុន Kawasaki Heavy Industries,Ltd.ជា​ដើម​ដែ​ល​ត្រូវ​ដាក់​បញ្ចូល​ក្នុង​បញ្ជីឈ្មោះស្តីពីការគ្រប់គ្រងការនាំចេញអាច​និយាយបាន​​ថា​ជា​“កេរ្តិ៍​មរតក​សង្គ្រាម​”របស់​យោធានិយម​ជប៉ុន ។ តាម​ទិន្នន័យ​​បង្ហាញថា សហគ្រាស​ឧស្សា​ហ​កម្ម​យោធា​របស់​ជប៉ុន​ចំនួន​៥ ​រួម​ទាំង​​ក្រុម​ហ៊ុន​ Mitsubishi Heavy Industries,Ltd. និង​ក្រុម​ហ៊ុន​Kawasaki Heavy Industries,Ltd. ជា​ដើម​ នៅឆ្នាំ​២០២៤ មាន​ទំហំលក់​ដូរ​​សរុប​ឡើង​ដល់​១៣៣០០លាន​ដុល្លារអាមេរិក​ កើន​ឡើង​៤០​ភាគរយ​បើ​ប្រៀបធៀបនឹង​ឆ្នាំ​២០២៣ ។ ប្រទេស​ចិន​បង្កើន​ការ​គ្រប់​គ្រង​ការ​នាំ​ចេញចំពោះ​សហគ្រាស​ទាំង​នេះ​តាម​ផ្លូវ​ច្បាប់​និង​ការ​កំណត់​ពាក់ព័ន្ធ​ គឺ​ដើម្បី​កាត់​ផ្តាច់​“អាហារូបត្ថម្ភ”នៅតាម​ផ្លូវ​ធ្វើ​យោធូបនីយកម្មរបស់​ជប៉ុន​ និង​វាយ​ប្រហារ​ចំ​ឬសគល់នូវ​ឧស្សាហកម្មវាតទី​យោធា​របស់​ជប៉ុន​​ ដូច្នេះ នេះជា​ទង្វើ​ដ៏​ចាំ​បាច់​សម្រាប់​បង្ការ​ហានិភ័យ​​សន្តិសុខ​ ។
បើមើលពី​និន្នការ​​ប្រកប​ដោយ​គ្រោះថ្នាក់​របស់​រដ្ឋ​អំណាច​របស់​លោកស្រី Sanae Ta​ka​ichi​លើ​វិស័យ​ការ​ពារ​សន្តិសុខ​អាច​ឃើញថា ការ​តបតវិញ​ដោយ​ចំគោលដៅ​របស់​ចិន​ គឺ​សម​ហេតុ​ផល​និង​ស្របច្បាប់។ បន្ទាប់ពី​ធ្វើ​ការ​បោះច្នោត​ជ្រើស​រើស​នៃ​ព្រឹទ្ធសភាជប៉ុន​កា​ល​ពីខែ​កុម្ភៈមក​ បក្សសេរីប្រជាធិបតេយ្យដែល​ដឹក​នាំ​ដោយ​​លោកស្រី Sanae Takaichi ​ បាន​ដើរតាមផ្លូវវាត​ទីយោធាកាន់តែឆ្ងាយទៅៗ ដោយ​ពឹង​ផ្អែក​លើ​ឋានៈមានវិសាលភាព​ក្នុង​រដ្ឋ​សភា ។ លោកស្រី​ប៉ុនប៉ង់​ដាក់​បញ្ចូល​កង​ស្វ័យការពារក្នុង​មាត្រា​ទី​៩​នៃ​រដ្ឋ​ធម្ម​នុញ្ញ​សន្តិ​ភាព​ បំរះខ្លួន​ចេញពី​ការ​រឹតត្បិត​ខាង​ផ្លូ​វច្បាប់​ស្តីពិ “ការ​លះបង់​ចោល​សង្គ្រាម​” រហូត​ដល់​ដំឡើង​ថវិកា​ការ​ពារ​ជាតិ​ឆ្នាំសារពើពន្ធ២០២៦​ដល់​៩,០៤ទ្រីលាន​យេន​ជប៉ុន​ (ត្រូវ​ជា​៥៧៩​០០​លាន​ដុល្លារអាមេរិក​) ដែល​បាន​បំបែក​ចំណែក​២ភាគរ​យ​ក្នុង​GDP ក្នុងន័យ​ខិត​ខំប្រឹង​ប្រែង​បង្កើត​ប្រព័ន្ធវាយ​ប្រហាររយៈចម្ងាយ​ឆ្ងាយ​ ។ ចាប់ពី​ការ​ល្មើស​នឹង​ការ​ហាម​ឃាត់​ការ​នាំ​ចេញអាវុធ ដែល​បាន​ពង្រីក​ក្របខណ្ឌនាំ​ចេញ​​ដល់អាវុធទាំង​អស់ និង​នាំ​ចេញ​សព្វាវុធ​ទៅ​កាន់​ប្រទេស​ចំនួន​១២ ដើម្បី​បង្កើត​បណ្តាញ​ឡោមព័ទ្ធជាយុទ្ធសាស្ត្រក្នុង​តំបន់​ ដល់​ឃោ​សនា​ថានឹង​ធ្វើវិសោធនកម្ម “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ”​និង​ធ្វើវិសោធន​កម្ម​“ឯកសារ​ទាំង​បីស្តីពីការ​ពារ​សន្តិសុខ​​”របស់​ជប៉ុន​មុនពេលកំណត់ ។ល។
ប្រការ​ទាំង​នេះអាច​ឃើញថា ទង្វើ​ប្រក​បដោយ​គ្រោះថ្នាក់​មួយ​ចំនួន​បាន​អនុវត្ត​ដោយ​​ប្រទាក់​ក្រឡាគ្នា​ ដែល​បាន​កកើត​ជា​ការវិឌ្ឍដ៏អាក្រក់ ពោលគឺ ពីការ​បង្ហាញអាកប្បកិរិយា​ខាង​នយោបាយ​ ដល់​ការ​ពង្រីក​ថវិកាយោធា ដល់​សហគ្រាស​បាន​ផលកម្រៃ រហូត​ដល់​ទទួល​ការ​គាំទ្រ​ខាង​នយោបាយ​ នេះ​គឺ​ស្រដៀង​គ្នា​នឹង​រូបមន្ត​ពេល​មុន​នឹង​កើត​មាន​សង្គ្រាម​លោក​លើ​ក​ទីពីរ ពោលគឺ ផ្នែក​យោធានិងមហា​សេដ្ឋីឃុប​ឃិត​គ្នា ដូច្នេះ​ ​ប្រទេសទាំង​ឡាយ​ក្នុង​តំបន់​គួរតែមានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ។
ការ​ដែល​ប្រទេ​សចិន​បង្កើត​ការ​គ្រប់គ្រង​ការ​នាំចេញចំពោះ​​ជប៉ុន​ មិនមែនជា​ការ​សង​សឹក​ខាង​សេដ្ឋកិច្ច​នោះទេ តែ​គឺជាវិធានការ​យ៉ាង​ខ្លាំង​​សំដៅ​ចំពោះ​ទង្វើយោធា​​របស់​ជប៉ុន​ដែល​មាន​ការ​គំរាម​កំហែង​ដល់​សន្តិភាពនិង​ស្ថិរភាព​ក្នុង​តំបន់​ ជាមធ្យោបាយ​ដ៏មាន​ប្រសិទ្ធ​ភា​ព​ដើម្បីទប់​ស្កាត់​កុំ​ឱ្យ​ជប៉ុន​“ធ្វើ​យោធូនីយកម្ម​ម្តងទៀត​” ដែល​មាន​ភាព​ត្រឹម​ត្រូវ​ ភាព​ចាំ​បាច់​និង​សមហេតុសមផល​យ៉ាង​ពេញលេញ ។ សហគមន៍អន្តរជាតិ​គួរ​ចាប់ដៃគ្នា​ រួម​គ្នា​ទប់​ស្កាត់​កុំ​​​ឱ្យយោធានិយមជប៉ុន​ងើបឡើងវិញ

ដើម្បី​គាំពារ​លទ្ធផល​ជ័យ​ជម្នះ​នៃ​សង្គ្រាម​លោក​លើក​ទីពីរ ក៏ដូច​ជា​គាំពារ​សន្តិភាព​និង​វិបុលភាព​របស់​ពិភពលោក​ ៕

...

ប្រភព : (CCFR )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print