រដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ ៖ការវាយប្រហារ ទៅលើ មូលដ្ឋាន កងទ័ព អាមេរិកជា សកម្មភាព ប្រកបដោយ លក្ខណៈការពារ

ចែករំលែក៖

អន្តរជាតិ ៖ កាលពីថ្ងៃ ទី២៨ខែកុម្ភៈ តាមម៉ោង ក្នុងតំបន់ សំដៅចំពោះ សកម្មភាព យោធានៃ ប្រទេស ទាំងពីរអាមេរិក និងអ៊ីស្រាអែល លោក Abbas Araghchi រដ្ឋមន្ត្រី ការបរទេស អ៊ីរ៉ង់បានថ្លែង ថា អ៊ីរ៉ង់ គ្មានបំណងចង់ វាយប្រហារ ប្រទេសជិត ខាងទេ ការវាយប្រហារ ទៅលើ មូលដ្ឋាន កងទ័ព អាមេរិកក្នុង តំបន់នេះគឺជា “វិធានការ ប្រកបដោយ លក្ខណៈការពារ” បន្ទាប់ពី អធិបតេយ្យភាព រងការបំផ្លាញ ។

កាលពីថ្ងៃទី ២៨ខែកុម្ភៈ តាមម៉ោង ក្នុងតំបន់ សាលា បឋមសិក្សា សម្រាប់ ក្មេងស្រី មួយ ដែលស្ថិតនៅ ខេត្ត Hormozgan របស់អ៊ីរ៉ង់បាន រងការវាយប្រហារ ដោយគ្រាប់ មីស៊ីលរបស់ អ៊ីស្រាអែល ។ តាមដំណឹងថ្មី បំផុតឱ្យដឹងថា បច្ចុប្បន្ននេះ ចំនួនអ្នកស្លាប់ បាត់បង់ជីវិតបាន ឡើងដល់ ១១៨ នាក់ ។ អឌ្ឍចន្ទក្រហម របស់អ៊ីរ៉ង់បាន ជូនដំណឹងនៅ យប់ថ្ងៃ ដដែលថា ការវាយប្រហារ រួមរបស់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបណ្តាលឱ្យ មនុស្ស២០១នាក់ ស្លាប់ និង៧៤៧ នាក់រងរបួស ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print