លោកដូណាលត្រាំ នាំមុខលោកស្រីគ្លីនតុន​នៅ២រដ្ឋសំខាន់

ចែករំលែក៖

នៅក្នុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ កំពុងឈានដល់ដំណាក់កាលសំខាន់បំផុត ។ នៅថ្ងៃទី១៤ខែកញ្ញា លទ្ធផលនៃការស្ទងមតិថ្មីបំផុត បានឲ្យឃើញថា បេក្ខភាពដូណាលត្រាំនាំមុខលោកស្រីគ្លីនតុននៅក្នុងរដ្ឋ ២សំខាន់ៗគឺរដ្ឋNevada និង Ohio ។

លទ្ធផលស្ទងមតិរបស់ Bloomberg Politics បានបង្ហាញឲ្យឃើញថា មហាសេដ្ឋីត្រាំបាននាំមុខលោកស្រីគ្លីនតុន៥ភាគរយនៅក្នុងរដ្ឋ Ohio ។ ជាក់ស្តែងលោកត្រាំ ទទួលបាន៤៤ភាគរយ សម្លេងគាំទ្រ ចំណែកលោកស្រីគ្លីនតុនមានតែ៣៩ភាគរយប៉ុណ្ណោះ។

នេះជាព័ត៌មាន ដែលគួរឲ្យបារម្ភ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រីគ្លីនតុន ដោយសារតែរដ្ឋ Ohio ជាភូមិសាស្ត្រយុទ្ធសាស្ត្ររបស់អាមេរិក ហើយក្នុងប្រវត្តិសាស្ត្រ បេក្ខភាព១០រូបបានក្លាយជាប្រធានាធិបតីក្រោយពេលទទួលបានសម្លេងគាំទ្រភាគច្រើននៅក្នុងរដ្ឋនេះ។

ក្នុងពេលជាមួយគ្នានោះរដ្ឋ Nevada  លោកដូណាលត្រាំក៏នាំមុខលោកស្រីគ្លីនតុន២ភាគរយផងដែរ ដោយមានសម្លេងគាំទ្រលោកត្រាំ៤៤ភាគរយ ចំណែកលោកស្រីគ្លីនតុនវិញទទួលបានសម្លេងគាំទ្រតែ៤២ភាគរយប៉ុណ្ណោះ។

នៅក្នុងរដ្ឋខាងលើនេះដែរ កាលពីខែកក្កដា លោកស្រីគ្លីនតុននាំមុខលោកត្រាំ៤ភាគរយ។ រដ្ឋ Nevada គឺបានបោះឆ្នោតគាំទ្រលោកបារ៉ាក់អូបាម៉ារយៈពេលពីរអាណាត្តិកន្លងមក។ ប៉ុន្តែពេលនេះបែរជាងាកទៅគាំទ្រគណបក្សសាធារណៈរដ្ឋវិញម្តង។

រយៈពេលចុងក្រោយនេះ អ្នកគាំត្រលោកត្រាំកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយនៅក្នុងរដ្ឋ Utah អ្នកគាំទ្រលោកលើសលោកស្រីគ្លីនតុនដល់ទៅ១៥ភាគរយ គឺលោកត្រាំទទួលបានសម្លេងគាំទ្រ៣៩ភាគរយ ចំណែកលោកស្រីគ្លីនតុនបានតែ២៤ភាគរយប៉ុណ្ណោះ៕

donald-trump

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print