ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតថាតើអាចនឹងឈាន ដល់សង្រ្គាមលោកដែរឬទេ?

ចែករំលែក៖

អន្តរជាតិ : នាពេលនេះ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតថាតើអាចនឹងឈាន ដល់សង្រ្គាមលោកដែរឬទេព្រោះថានាពេលនេះសង្រ្គាមកំពុងផ្ទុះឡើងចាប់ពីតំបន់អាស៊ីខាងត្បូងរវាងប៉ាគីស្ថានជាមួយនឹងអាហ្វហ្កានីស្ថានរហូតដល់មជ្ឈិមបូព៌ារវាងអុីរ៉ង់ជាមួយនឹងអុីស្រាអែល-អាម៉េរិកដែលអាចនិយាយបានថាវារីករាលដាលទៅជា សង្រ្គាមតំបន់ (Regional War) រួចទៅហើយ។

ក្រោយពេលដែលកងទ័ពចម្រុះអុីស្រាអែល-អាម៉េរិកបាន វាយប្រហារតាមផ្លូវអាកាស ចំគោលដៅនិវេសនដ្ឋានរបស់មេដឹកនាំកំពូលអុីរ៉ង់អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) បណ្តាលឱ្យស្លាប់បាត់បង់ជីវិតរួមទាំងកូនស្រី និងចៅ របស់លោកផងនោះ អុីរ៉ង់បានប្រកាសពីការសងសឹកដោយថានឹងវាយប្រហារខ្លាំងជាង មុន។ ក្រៅពីវាយប្រហារដោយផ្ទាល់មកលើអុីស្រាអែល អុីរ៉ង់ក៏បានវាយប្រហារផងដែរ ទៅលើបណ្តាមូលដ្ឋានទ័ពរបស់អាម៉េរិកដែលនៅជុំវិញអុីរ៉ង់ជាពិសេសបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។

ខាងក្រោមនេះគឺជាអ្វីដែលអុីរ៉ង់បាននិងកំពុងវាយប្រហារ៖

អុីស្រាអែល

អុីរ៉ង់បានប្រើប្រាស់មីស៊ីលបាលីស្ទិក (Ballistic Missiles) និងដ្រូនអត្តឃាត វាយប្រហារទៅលើ៖

• មូលដ្ឋានទ័ពអាកាស Nevatim និង Tel Nof: ដែលជាកន្លែងដាក់ពង្រាយយន្តហោះ ចម្បាំងទំនើបៗរបស់អុីស្រាអែល។• មជ្ឈមណ្ឌលបញ្ជាការយោធា (Intelligence Centers): នៅភាគខាងជើង និងកណ្តាល របស់អុីស្រាអែល ដើម្បីកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនង និងការស៊ើបការណ៍។

• កំពង់ផែសមុទ្រ (ដូចជា Haifa និង Ashdod): ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ ការនាំចូលទំនិញ។

• រោងចក្រចម្រាញ់ប្រេង និងបណ្តាញអគ្គិសនី: ក្នុងបំណងបង្កឱ្យមានការ រអាក់ រអួលដល់ជីវភាពរស់នៅ និងឧស្សាហកម្ម។

 

ក្រៅពីការបាញ់ចេញពីទឹកដីខ្លួនឯង អុីរ៉ង់បានជំរុញឱ្យក្រុមសម្ព័ន្ធមិត្តវាយប្រហារ ពីគ្រប់ ទិសទីឡោមព័ទ្ធប្រៀបបានដូចជាខ្សែក្រវ៉ាត់ភ្លើងជុំវិញអុីស្រាអែល៖

• ពីភាគខាងជើង (លីបង់): ក្រុម Hezbollah បាញ់រ៉ុក្កែតរាប់រយគ្រាប់ជារៀងរាល់ថ្ងៃចូល ទៅតំបន់ Galilee។

• ពីភាគខាងត្បូង (យេម៉ែន): ក្រុម Houthi បាញ់ដ្រូនសំដៅទៅទីក្រុង Eilat និងនាវា ដែលពាក់ព័ន្ធនឹងអុីស្រាអែល។

 

បណ្តាមូលដ្ឋានមូលដ្ឋានយោធារបស់អាម៉េរិកនៅមជ្ឈិមបូព៌ារួមមាន៖

១. មូលដ្ឋានទ័ពអាកាស Al-Udeid (កាតា – Qatar) ជាមូលដ្ឋានទ័ពអាមេរិក ធំជាងគេបំផុតនិងជាទីបញ្ជាការកណ្តាលនៅមជ្ឈិមបូព៌ា។

២. ទីបញ្ជាការកងពលធំទី ៥ (បារ៉ែន – Bahrain) ជាមូលដ្ឋានទ័ពជើងទឹក ដ៏សំខាន់បំផុតនៅឈូងសមុទ្រពែក្ស (Persian Gulf), សមុទ្រក្រហម, និង សមុទ្រអារ៉ាប់។៣. មូលដ្ឋានទ័ពនៅគុយវ៉ែត (Kuwait) ជាឃ្លាំងផ្ទុកគ្រឿង យុទ្ធោបករណ៍ ធុនធ្ងន់នានាដូចជារថពាសដែកAbramsនិងរថក្រោះ។

៤. មូលដ្ឋានទ័ពនៅអារ៉ាប៊ីសាអូឌីត (Saudi Arabia) ត្រូវបានប្រើប្រាស់ដើម្បី ដាក់ ពង្រាយប្រព័ន្ធការពារមីស៊ីល Patriot និងយន្តហោះចម្បាំង ។

៥. មូលដ្ឋានទ័ពនៅអុីរ៉ាក់មានមូលដ្ឋាន Al-Asad (ភាគខាងលិច) និងមូល ដ្ឋាននៅ Erbil (ភាគខាងជើង)។

៦. ស៊ីរី៖ មូលដ្ឋាន Al-Tanf (យុទ្ធសាស្ត្រត្រីកោណព្រំដែន ស៊ីរី-ហ្សកដានី-អុីរ៉ាក់) ដើម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់អ៊ីរ៉ង់ទៅកាន់ស៊ីរី។

៧. មូលដ្ឋានទ័ពនៅអារ៉ាប់រួម (UAE) ជាកន្លែងដាក់ពង្រាយយន្តហោះ ចម្បាំងកម្រិតខ្ពស់ (ដូចជា F-35) និងដ្រូនស៊ើបការណ៍រយៈចម្ងាយឆ្ងាយ។

៨.មូលដ្ឋានទ័ពនៅហ្សកដានី

 

ដោយសារប្រព័ន្ធការពារអាកាសរបស់អាមេ៉រិកនៅមជ្ឈិមបូព៌ា អុីស្រាអែល គឺជាបណ្តាញការពារដ៏ទំនើបបំផុតមួយក្នុងលោក ដែលត្រូវបានរៀបចំជា ស្រទាប់ៗ (Layered Defense) ដើម្បីទប់ទល់នឹងមីស៊ីល និងដ្រូនអត្តឃាត ប៉ុន្តែអុីរ៉ង់វាយប្រហារតាមយុទ្ធសាស្ត្រ “ហ្វូងឃ្មុំ” (Swarm Attacks)៖

• ពួកគេបាញ់ដ្រូន និងមីស៊ីលរាប់រយគ្រាប់ “ក្នុងពេលតែមួយ” ដើម្បីឱ្យប្រព័ន្ធការពាររបស់អាមេរិក និងអុីស្រាអែល “លើសចំណុះ” (Overwhelmed)។

• ដ្រូនដែលមានតម្លៃថោករបស់អុីរ៉ង់ បង្ខំឱ្យអាមេរិកត្រូវប្រើមីស៊ីល ការពារដែលមានតម្លៃរាប់លានដុល្លារមកបាញ់ទម្លាក់ ពេលនេះគឺឈានទៅដល់សង្រ្គាមសេដ្ឋកិច្ចមួយបន្ថែមទៀតដោយ• អុីរ៉ង់បើកការវាយប្រហារទៅលើអណ្តូងប្រេងរបស់សម្ព័ន្ធមិត្តអាម៉េរិកនៅកាតា• អុីរ៉ង់វាយប្រហារចូលមកក្រុងឌូបៃនាំឱ្យត្រូវបិទផ្លូវហោះហើរទាំង ឡាយដែលភ្ជាប់មកក្រុងនេះ។

• ប្រសិនបើអុីរ៉ង់សម្រេចចិត្តបិទច្រកសមុទ្រហរមុស Hormuz តម្លៃប្រេង ពិភពលោកនឹងហក់ឡើងខ្ពស់កប់ពពក ដែលអាចបង្កជាវិបត្តិ សេដ្ឋកិច្ចសកល។

 

នៅវគ្គក្រោយយើងនឹងជជែកបន្ថែមថានរណាជាអ្នកបន្តវេនជាមេដឹកនាំ កំពូលរបស់អុីរ៉ង់ ៕

 

អត្ថបទរបស់លោក Mao Vutha :

...

( រូបភាពយកពីInternet)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print