អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួររបស់អ្នកកាសែតអំពីការដែលលោក Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់បានត្រូវសម្លាប់

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី១ ខែ មីនា អ្នកនាំពាក្យ ក្រសួង ការបរទេសចិន បាន ឆ្លើយតប សំណួរ របស់ អ្នកកាសែត ពាក់ព័ន្ធនឹង ការដែល លោក Ali Khamenei មេដឹកនាំ កំពូល អ៊ីរ៉ង់ត្រូវ បានសម្លាប់ ។

អ្នកកាសែតសួរថា ៖ តាម ការផ្សាយ ព័ត៌មាន លោក Ali Khamenei មេដឹកនាំ កំពូល អ៊ីរ៉ង់ បានត្រូវសម្លាប់ ក្នុង ការវាយប្រហារយោធាតាមដែនអាកាស ដែល បង្ក ដោយ អាមេរិក និង អ៊ីស្រាអ៊ែរ សូមសួរ តើភាគី ចិន មាន ការអធិប្បាយ យ៉ាង ណា ចំពោះ ករណី នេះ ?

អ្នកនាំពាក្យ ឆ្លើយថា ៖ ការ វាយប្រហារ និង សម្លាប់ មេដឹកនាំ កំពូល អ៊ីរ៉ង់ បាន រំលោភ យ៉ាង ធ្ងន់ធ្ងរ ដល់ អធិបតេយ្យភាព និង សន្តិសុខ អ៊ីរ៉ង់ បាន ជិះជាន់ កម្មវត្ថុ និង គោលការណ៍ នៃ «ធម្មនុញ្ញ អង្គការ សហប្រជាជាតិ» និង ក្រម មូលដ្ឋាន នៃទំនាក់ទំនង អន្តរជាតិ ភាគី ចិន ប្រឆាំង យ៉ាង ម៉ឺងម៉ាត់ និង ថ្កោលទោស យ៉ាង ខ្លាំងចំពោះ ករណីនេះ ។ យើង ដាស់ តឿន ឱ្យ បញ្ឈប់ សកម្មភាព យោធា ភ្លាម ជៀសវាង សភាពការណ៍ តានតឹង ឡើងកម្តៅ ថែម មួយ កម្រិត ទៀត ដើម្បី រួមគ្នា គាំពារ សន្តិភាព និង ស្ថិរភាព នៃ មជ្ឈិម បូព៌ា និង ពិភពលោក៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print