ខ្សែបម្រើជម្រើសជាតិអាមេរិក Weston McKennie នឹងស្នាក់នៅជាមួយក្លឹបរបស់គាត់គឺ Juventus ដល់ឆ្នាំ 2030។
McKennie បានចុះហត្ថលេខាបន្តកុងត្រាជាមួយក្លឹប Serie A កាលពីថ្ងៃចន្ទ មួយសប្តាហ៍បន្ទាប់ពីមានសេចក្តីរាយការណ៍ថាភាគីទាំងសងខាងខិតជិតត្រូវគ្នា។
សារព័ត៌មាន ESPN រាយការណ៍ថា McKennie នឹងរកបាន 7 លានដុល្លារក្នុងមួយឆ្នាំ ហើយកិច្ចសន្យារបស់គាត់មានការធានារយៈពេល 4 ឆ្នាំដោយគ្មានជម្រើសអ្វីផ្សេងទៀតឡើយ។
លេងជាមួយ Juventus តាំងពីឆ្នាំ 2021 រួមទាំងការខ្ចីជើងរយៈពេលខ្លីទៅ Leeds United ក្នុងឆ្នាំ 2023កីឡាករ McKennie មានកិច្ចសន្យាដែលនឹងផុតកំណត់នៅចុងរដូវកាលបច្ចុប្បន្ន។
McKennie បានស៊ុតបញ្ចូលទីបាន 26 គ្រាប់ក្នុងការបង្ហាញខ្លួន 220 នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Juventus ចាប់តាំងពីឆ្នាំ 2021 ហើយគាត់មានគ្រាប់បាល់ចំនួន 8 នៅក្នុងការប្រកួតចំនួន 38 នៅរដូវកាលនេះ។
ក្នុង62ប្រកួតជាមួយក្រុមជម្រើសជាតិចាប់តាំងពីឆ្នាំ2017មក គាត់រកបាន11គ្រាប់។
McKennie ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់សម្រាប់ប្រទេស អំឡុងពេលការប្រកួតបាល់ទាត់ពិភពលោកនៅរដូវក្តៅនេះ ដោយការប្រកួតទាំងអស់របស់សហរដ្ឋអាមេរិកត្រូវបានកំណត់ឱ្យលេងនៅលើទឹកដីខ្លួនឯង៕










