អន្តរជាតិ : អគ្គិភ័យបានឆាបឆេះស្ថានទូតអាមេរិកប្រចាំក្រុងRiyadhប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានការផ្ទុះមួយ ដែលទំនងជាការវាយប្រហារដោយយន្តហោះDronesគ្មានមនុស្សបើករបស់អ៊ីរ៉ង់។ សាក្សីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងនៅថ្ងៃអង្គារថា មានការផ្ទុះខ្លាំងៗនិងផ្សែងហុយទ្រលោមនៅក្នុងតំបន់ការទូតរបស់ទីក្រុង ដែលជាទីតាំងរបស់ស្ថានទូតបរទេសនៅក្នុងរដ្ឋធានី និងលំនៅដ្ឋានរបស់អ្នកការទូតបរទេសផងដែរ។
ការផ្ទុះទាំងនេះ ត្រូវបានគេឮនៅពេលដែលអ៊ីរ៉ង់ បានជំរុញយុទ្ធនាការរបស់ខ្លួន ដោយកំណត់គោលដៅទៅលើរដ្ឋឈូងសមុទ្រ រួមទាំងអារ៉ាប៊ីសាអូឌីត ជាមួយនឹងរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ៕
...
ប្រភព : (VAYO )










