ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល Rodrygoរបស់ក្លឹបReal Madrid នឹងគ្មានវត្តមាននៅWorld Cup ឡើយ

ចែករំលែក៖

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល និងក្លឹប Real Madrid កីឡាករ Rodrygo បានហៅថ្ងៃនេះថា “ជាថ្ងៃអាក្រក់បំផុតមួយក្នុងជីវិតខ្ញុំ” បន្ទាប់ពីគាត់ត្រូវបានបញ្ជាក់ថា នឹងអវត្តមានសម្រាប់ពេលដែលនៅសល់នៃរដូវកាល និងមិនអាចចូលរួម FIFA World Cup 2026 បាន ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ។

 

ក្លឹបបានបញ្ជាក់ថា គាត់ “ត្រូវបានវិនិច្ឆ័យឃើញថា បាក់ខ្សែសរសៃ ACL និងបាក់ meniscus ខាងក្រៅ នៅជង្គង់ខាងស្តាំ”។ របួស ACL ជាទូទៅធ្វើឲ្យកីឡាករបាត់បង់ពេលវេលាលេងស្ទើរពេញមួយរដូវកាល ហើយពេលខ្លះអាចយូរជាងនេះទៀត។

 

Rodrygo បានចូលលេងជាកីឡាករប្តូរចូលនៅវគ្គទី២ ក្នុងការប្រកួតដែល Real ចាញ់ក្រុម Getafe CF កាលពីថ្ងៃចន្ទ ដោយគាត់ចូលលេងនៅនាទីទី 55 ហើយបញ្ចប់ការប្រកួត។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់ ចាប់តាំងពីការចូលជំនួសនៅដើមខែកុម្ភៈសម្រាប់ក្លឹបក្នុងលីគ La Liga។

 

Rodrygo បានសរសេរនៅលើបណ្ដាញសង្គមថា៖“មួយក្នុងចំណោមថ្ងៃអាក្រក់បំផុតក្នុងជីវិតខ្ញុំ។ ខ្ញុំតែងតែភ័យខ្លាចរបួសប្រភេទនេះ។ ប្រហែលជាជីវិតពេលនេះសាហាវចំពោះខ្ញុំបន្តិច… ប៉ុន្តែខ្ញុំក៏បានទទួលបទពិសោធន៍អស្ចារ្យជាច្រើនដែលខ្ញុំក៏មិនគិតថាសមនឹងទទួលដែរ”។

 

គាត់បានបង្ហាញខ្លួន 5 លើកសម្រាប់ប្រេស៊ីល ក្នុង 2022 FIFA World Cup នៅកាតា។

...

 

Rodrygo បន្ថែមថា៖“ឧបសគ្គធំមួយបានកើតឡើងក្នុងជីវិត និងអាជីពរបស់ខ្ញុំ ដែលរារាំងខ្ញុំមិនឲ្យធ្វើអ្វីដែលខ្ញុំស្រលាញ់បំផុតរយៈពេលមួយ។ ខ្ញុំមិនអាចលេងសម្រាប់ក្លិបរហូតដល់ចប់រដូវកាល ហើយក៏ខកខាន World Cup ជាមួយប្រទេសខ្ញុំផងដែរ — ក្តីសុបិន្តដែលគ្រប់គ្នាដឹងថាវាមានន័យយ៉ាងណាចំពោះខ្ញុំ។ ប៉ុន្តែខ្ញុំនឹងត្រូវតែរឹងមាំ”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print