អន្តរជាតិ : រដ្ឋឈូងសមុទ្របានរកឃើញថា ខ្លួនឯងស្ថិតនៅលើសមរភូមិជួរមុខ នៃសង្រ្គាមថ្មីបំផុតរបស់តំបន់មជ្ឈិបូព៌ា រវាងប្រទេស២ទល់នឹង១ គឺអាមេរិកនិងអ៊ីស្រាអែល ទល់នឹងអ៊ីរ៉ង់។ អ៊ីរ៉ង់បានសងសឹងអាមេរិកនិងអ៊ីស្រាអែល ដោយការបាញ់មីស៊ីលនិងយន្តហោះdronesគ្មានមនុស្សបើករាប់រយគ្រាប់និងគ្រឿង ដាក់បណ្តាប្រទេសអារ៉ាប់ដែលនៅក្បែរខាង។ ការវាយប្រហារនេះ អ៊ីរ៉ង់បានផ្តោតគោលដៅលើមូលដ្ឋានយោធាអាមេរិក នៅលើទឹកដីនៃប្រទេសទាំងនោះ ប៉ុន្តែក៏បានវាយលើទីតាំងស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធថាមពលផងដែរ ដែលធ្វើឱ្យពួកគេខឹងសម្បាយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBBC។
ការសងសឹកទ្រង់ទ្រាយធំដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីរ៉ង់ បានធ្វើឱ្យបណ្តារដ្ឋឈូងសមុទ្រ ដែលជាមជ្ឈមណ្ឌលសុវត្ថិភាព និងរីកចម្រើនសម្រាប់ការធ្វើដំណើរ ទេសចរណ៍ និងហិរញ្ញវត្ថុ បានរងនូវការរំខាន និងប៉ះពាល់ដល់ឧស្សាហកម្មប្រេង និងឧស្ម័ននៅរបស់ខ្លួន។ នេះជាសង្រ្គាមដែលរដ្ឋាភិបាលអារ៉ាប់មិនចង់បាន ហើយក៏បានព្យាយាមទប់ស្កាត់ដែរ។
ដូច្នេះតើសង្រ្គាមនេះ នឹងអូសទាញប្រទេសផ្សេងទៀត ឱ្យចូលរួមវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ឬទេ? ៕
ដោយ : (VAYO )










