លោកស្រី កែវ រ័ត្នតារា៖ ការចូលរួមរបស់ស្ត្រីមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង ក្រោមម្លប់សន្តិភាព

ចែករំលែក៖

AKP ភ្នំពេញ៖ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦
លោកស្រី កែវ រ័ត្នតារា បានបញ្ជាក់ថា៖ ការចូលរួមរបស់ស្ត្រីមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង ក្រោមម្លប់សន្តិភា ដោយ សារ ឋានៈរបស់ស្ត្រីត្រូវបានលើកកំពស់។លោកស្រី កែវ រ័ត្នតារា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររាជធានីភ្នំពេញបានបញ្ជាក់បែបនេះ នៅក្នុង កម្មវិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី ការថែទាំសុខភាពភ្នែក អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ត្រូវបានធ្វើឡើង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីនិង លោក ពេញ ធារម្យ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោកស្រី កែវ រ័ត្នតារា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ស្ត្រីនិងក្មេងស្រី មានឱកាសបានសិក្សាច្រើន ជាមួយគ្នានោះសិស្សស្រីនៅតាមសាលារៀន ក៏ជាសិស្សរើនពូកែផងដែរ។ ស្រ្តីអាចបំពេញការងារ រកប្រាក់ចំណូលបានយ៉ាងច្រើន ដើម្បីចិញ្ចឹមគ្រួសារ។ស្រ្តីជាសសៃឈាមនិងជាឆ្អឹងខ្នងរបស់សង្គមជាតិ។ រាជរដ្ឋាភិបាលបានគាំទ្រយ៉ាងពេញទំហឹងចំពោះស្ត្រី ក្នុងការងារចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ។
លោកស្រី កែវ រ័ត្នតារា បានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងសិក្ខាសាលាខាងលើនេះ ការថែរក្សាសុខភាពភ្នែក ជារឿងសំខាន់ ស្របពេលដែលយើងកំពុងរស់នៅក្នុងសម័យបច្ចេកវិទ្យា(ឌីជីថល)។
លោក ពេញ ធារម្យ អភិបាលរងរាជធានីបានលើកឡើងថា៖ សិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី «ការថែទាំសុខភាពភ្នែក»អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ជាប្រធានបទ បង្ហាញថា ការចូលរួមរបស់ស្ត្រី គឺមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង។ ក្រោមម្លប់សន្តិភាព ឋានៈរបស់ស្ត្រីត្រូវបានលើកកំពស់។
លោក ពេញ ធារម្យ ក៏បានសូមឱ្យអាជ្ញាធរនិងប្រជាពល រដ្ឋទាំងអស់ ត្រូវមានភាពចាំបាច់ គាំទ្រ លើកកំពស់និងផ្តល់ភាពអង់អាចដល់ស្ត្រី ឱ្យបានចូលរួមយ៉ាងពេញលេញ ក្នុងសង្គមជាតិ ហើយការរៀបចំសិក្ខាសាលាខាងលើនេះនឹងទទួលបានភាពជោគជ័យ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សាបានមានប្រសាសន៍ថា៖ សិក្ខាសាលាខាងលើ គឺបានរំលេចចេញ ដោយមិនអាចខ្វះបានពីសន្តិភាពនិងសន្តិសុខរបស់ស្ត្រី។សន្តិភាព មិនមែនកើតឡើងដោយឯកឯងនោះទេ គឺជាសមិទ្ធផលដែល រកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជា អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។សន្តិភាពនេះហើយបានធ្វើឱ្យយើងមានឱកាសធ្វើអ្វីៗគ្រប់យ៉ាងរហូតមកដល់សព្វថ្ងៃនេះ។
លោក ម៉ប់ សារិន បានបន្តថា៖ សិក្ខាសាលានេះ គឺពាក់ ព័ន្ធនិងសុខភាពភ្នែក ដោយផ្តោតទៅលើស្ត្រី សង្ឃឹមថា ស្ត្រីនៅពេលមានបញ្ហាភ្នែក អាចទៅទទួលសេវា ព្យាបាលភ្នែកបានភ្លាមៗ នៅថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ ឯកឧត្ដម ម៉ប់ សារិនក៏បានជម្រុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ជួយទប់ស្កាត់ឱ្យបាននូវអំពើហឹង្សាក្នុងគ្រួសារ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print