ចិនប្រមានពីលទ្ធផលអាក្រក់នៃដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ានរបស់សម្តេចសង្ឃដាឡៃឡាម៉ា

ចែករំលែក៖

រដ្ឋាភិបាលចិនបានប្រឆាំងនិងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ានរបស់សម្តេចសង្ឃដាឡៃឡាម៉ា ។ ដំណើទស្សនកិច្ចនោះនឹងធ្វើឲ្យទំនាក់ទំនងចិនដីគោក និងកោះតៃវ៉ានកាន់តែអាក្រក់។

សារព័ត៌មានស៊ីនហួរបានបានដកស្រងសម្តី អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Xiaoguang បានប្រកាសនៅក្នុងសន្និសីទកាសែតថា «យើងប្រឆាំងនូវគ្រប់រូបភាពនៃដំណើរទស្សនកិច្ចរបស់ ដាឡៃឡាម៉ាទៅកាន់តៃវ៉ាន ។ គោលដៅនៃក្រុមជ្រុលនិយមចង់ផ្តាច់ខ្លួនកោះតៃវ៉ានបានសហការ ក្នុងការជួយដល់ទីបេឯករាជ្យ សកម្មភាពទាំងនោះនឹងធ្វើឲ្យទំនាក់ទំនងរវាងចិនដីគោកនឹងតៃវ៉ានកាន់តែអាក្រក់ថែមទៀត។

សារព័ត៌មានចិនបានផ្សាយថា តារាចម្រៀងរ៉ុកដ៏ល្បី ប្រចាំតៃវ៉ាន Freddie Lim ជាអ្នកអញ្ជើញដាឡៃឡាម៉ាទស្សនកិច្ចកោះតៃវ៉ានកាលពីសប្តាហ៍កន្លងមក។  រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ានលោក David Lee ក៏បានបញ្ចាក់ផងដែរថា នឹងត្រួតពិនិត្យបញ្ហាខាងលើឲ្យបានច្បាស់ ប្រសិនបើដាឡៃឡាម៉ាសម្រេចទស្សនកិច្ចកោះនេះ។

ទីបេ បានក្លាយជាផ្នែកមួយនៃប្រទេសចិនកាលពីទសវត្សទី១៣ ។ នៅឆ្នាំ១៩៤៩ ទីក្រុងប៉េកាំនិងទីក្រុង Lhasa បានចុះហត្ថលេខាស្តីពីសន្តិភាពនៅទីបេ នៅក្នុងកិច្ចព្រមព្រៀងនោះ ទីបេ បានក្លាយជាផ្នែកមួយនៃប្រទេសចិន ដូចជាតំបន់គ្រប់គ្រងស្វយ័ត្ន ក្រោមរដ្ឋបាលរបស់ទីក្រុងប៉េកាំង។

សម្តេចសង្ឃដាឡៃឡាម៉ាទី១៤ បានភៀសព្រះកាយចេញពីទីបេតាំងពីឆ្នាំ១៩៥៩ ក្រោយបរាជ័យនៃការក្រោកឈរឡើងដោយអាវុធប្រឆាំងរដ្ឋាភិបាលចិន។ ជាមួយគ្នានេះដែរ អ្នកដែលគាំទ្រទីបេឯករាជ្យបានរស់នៅក្នុងទីក្រុង Dharmsala ប្រទេសឥណ្ឌា ដែលមានរដ្ឋាភិបាលទីបេក្រៅប្រទេស៕

dalai_lat_ma

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print